Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១១ខ្នង នៅផ្សារដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២រំលងអាធ្រាត មានករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ១១ខ្នង នៅផ្សារដារ ក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បើតាមការឲ្យដឹងពីស្នងការខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ ផ្ទះប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន៖១៖ ឈ្មោះ ជា ចន្ធូ ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខ្លះ) ២៖ ឈ្មោះ ហ៊ួត អេង ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់) ៣៖ ឈ្មោះ តុល ស៊ាងហ៊ួត ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់) ៤៖ ឈ្មោះ ឆាយ ស៊ីវហួយ ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់) ៥៖ ឈ្មោះ អ៊ឹង ឆាយ ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់) ៦៖ ឈ្មោះ លាង សុង ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់) ៧៖ ឈ្មោះ ម៉ូវ ស៊ីណា ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់) ៨៖ ឈ្មោះ ម៉ូវ ស៊ីថា ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់) ៩៖ ឈ្មោះ គ្រួច សំកេន ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខាងមុខ) ១០៖ ឈ្មោះ ឈិន ឈឿង ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខាងមុខ) ១១៖ ឈ្មោះ ហ៊ូ វ៉េ ភេទ ប្រុស សង់ពីឈើខាងមុខថ្មខាងក្រោយ(ឆេះខ្លះ)។

ករណីអគ្គិភ័យនេះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលតាមបណ្តាស្រុក៦គ្រឿង និងស្នងការខេត្ត២គ្រឿង និងក្រុមហ៊ុនចំការកៅស៊ូមេមត់ បានជួយពន្លត់ដោយប្រើប្រាសទឹកសរុបអស់៣៥រថយន្ត មកដល់ពេលទៀបភ្លឺ ទើបអាចគ្រប់គ្រងបាន១០០%។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានដឹកនាំបញ្ជាឲ្យទុកឡានទឹក៣គ្រឿង សម្រាប់ប្រចាំការមួយរយៈទៀត ដើម្បីត្រៀមពិនិត្យក្រែងមានបញ្ហាសេសសល់បន្តទៀត៕