បណ្តាញសង្គម

ក្បាលដីចំនួន ១ ៨៤៣ ស្មើនិង២ភូមិ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយហើយក្រោយបញ្ចប់ការវាស់វែងជាស្ថាពរ

នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ភូមិចំនួន២ មានចំនួន៣.១៧៣ក្បាលដី គឺភូមិសង្គមថ្មី និង ភូមិអណ្តូងពក ស្ថិតនៅ វិហារអ៊ីស្លាម នៃភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសបិទផ្សាយហើយក្រោយបញ្ចប់ការវាស់វែងជាស្ថាពរ និងត្រូវបានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យជាសារធារណៈ ជូនបងប្អូនប្រជាពលរដ្ឋមកពិនិត្យនិងកែតម្រូវឡើងវិញ ក្រោមវត្តមានលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ និងលោក ជឺ អាន អភិបាលរងស្រុកត្បូងឃ្មុំ រួមនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បើតាមរបាយការណ៍របស់លោក សរ សារី ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រុមការងារបានចាប់ផ្តើម អនុវត្តការចុះបញ្ជីដីធ្លីដែលមលក្ខណៈជាប្រព័ន្ធ ទៅក្នុងស្រុកត្បូងឃ្មុំ យើងនេះ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ មក ហើយមកដល់ពេលនេះក្រុមការងារយើងសម្រេចបានលទ្ធផល មានដូចជា ៖ ទិន្នន័យដែលធ្វើការប្រមូលបានមានចំនួន ៥១ ២០៧ ក្បាលដី - ទិន្នន័យដែលបញ្ចូលក្នុងកុំព្យូទ័រមានចំនួន ៥១ ២០៧ ក្បាលដី - ទិន្នន័យដែលគូរក្នុងកុំព្យូធ័រមានចំនួន ៥១ ៦០៦ ក្បាលដី - ចែកប័ណ្ណ បានចំនួន ៤២ ៩៤៧ប័ណ្ណ និង ទិន្នន័យបិទផ្សាយជាសាធារណៈនៅក្នុងឃុំ ស្រឡប់ បានចំនួន ០២ភូមិ ស្មើនឹង ១ ៨៤៣ ក្បាលដី។

លោកបានបន្តថា នៅថ្ងៃនេះ ក្រុមការងាររបស់យើង បានធ្វើការបិទប្រកាសផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ចំនួន០២ភូមិបន្ថែមទៀត ដែលមានក្បាល ដីសរុបចំនួន ១ ៨៤៣ ក្បាលដី គឺភូមិសង្គមថ្មី ឃុំស្រឡប់ មានចំនួន ១ ០៣៩ ក្បាលដី និងភូមិអណ្តូងពក ឃុំស្រឡប់ មានចំនួន៨០៤ក្បាលដី។

នាឱកាសនោះ លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានពាំនាំ នូវការនឹករលឹក សួរសុខទុក្ខ ពីសំណាក ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តីរ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សូមអោយប្រជាពលរដ្ឋដែលជាម្ចាស់ដី មកពិនិត្យ ក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោម២៥រាជធានី-ខេត្ត ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងស្ថានភាពរៀបរយសមរម្យ និងមានកម្មសិទ្ធិពេញលេញ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយសុខដុមរមនា ។

លោក ហ៊ីង ស៊ីថា ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីស្ថិតនៅភូមិចំនួន២ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទាំងអស់ សូមកពិនិត្យក្បាលដីរបស់ខ្លួនអោយបានច្បាស់លាស់ ជៀសវាង ខុសអក្ខរាវិរុទ្ធ កម្មសិទ្ធិ ឬបាត់ទំហំដីជាដើម ដើម្បីអោយមន្ត្រីរបស់យើងពិនិត្យ និងកែសម្រួលឡើងវិញអោយមានតម្លាភាព។

ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនក្រុមការងាររបស់យើងបានដាក់ទីតាំងសំរាប់បិទផ្សាយនៅផ្ទះលោកមេភូមិឈូកស ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដែលមានរយៈពេល១៥ថ្ងៃផងដែរ។

លោក ហ៊ីង ស៊ីថា ក៏បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការណ៍ជាមួយមន្ត្រីជំនាញសុរិយោដី ដើម្បីធ្វើការវាស់វែងឲ្យមានលក្ខណៈងាយស្រួលនិងឆាប់រហ័ស។

ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ ត្រូវមកត្រួតពិនិត្យមើលបញ្ជីរឈ្មោះដីធ្លី អោយបានយ៉ាងតិចម្ដង ដើម្បីធានាអោយបាននៃភាពច្បាស់លាស់ នៅពេលចែកប័ណ្ណជូនបងប្អូនបប្រជាពលរដ្ឋនាពេលខាងមុខ ។

ថ្លែងក្នុងឱកាសនោះ លោក ជឺ អាន អភិបាលរងស្រុកត្បូងឃ្មុំ ក៏បានកោតសរសើរចំពោះមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ក៏ដូចអាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការសហការធ្វើឲ្យដំណើរការនេះ សម្រេចទៅតាមផែនការគ្រោងទុក។

បច្ចុប្បន្ន នេះ ផលប្រយោជន៍ជាច្រើន ដែលប្រជាពលរដ្ឋ កំពុងទទួលបានទាំងប្រយោល និងផ្ទាល់ពីការ អភិវឌ្ឍន៍លើគ្រប់វិស័យ ពោលគឺមានស្ថេរភាពនយោបាយ ដែលជាគន្លឹះនាំមកនូវសេដ្ឋកិច្ចគ្រួសារ ក៏ដូចសង្គមជាតិ បានល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ីមិនមានការភ័យខ្លាច ។

លោកបានបន្តថា ប្រទេសកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍន៍ បោះជំហ៊ានទៅមុខលើគ្រប់វិស័យ ដោយទន្ទឹមនិងការវិវត្តនេះ យើងសង្កេតឃើញកើតឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា ករណីវិវាទដីធ្លី សម្ដៅលើដីដែលមិនទាន់បានចុះបញ្ជីជាដើម ដែលមូលហេតុពុំមានទិន្នន័យក្បាលដីច្បាស់លាស់ ទើបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចុះវាស់វែងដីធ្លីជូនប្រពលរដ្ឋដោយឥតគិតថ្លៃនិងទទូចឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាឲ្យបានល្អ៕