Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិស្សជាប់បាក់ឌុបនៃវិទ្យាល័យ៥ នៅស្រុកពញាក្រែកនិងកំចាយមារ ទទួលរង្វាន់ពីឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • បោះពុម្ព

សិស្សវិទ្យាល័យចំនួន ៥ នៅស្រុកពញាក្រែក និងស្រុកកំចាយមារ ដែលបានប្រឡងជាប់ចាប់ពីនិទ្ទេស A ដល់ និទ្ទេស E រួមទាំងលោកគ្រូ អ្នកគ្រូ នាយកសាលា សរុបជាង៦០០នាក់ បាន

ទទួលរង្វាន់លើកទឹកចិត្តពី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សរុបជាទឹកប្រាក់ជាង ១ម៉ឺន ៧ពាន់ដុល្លារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

សិស្សមកពីវិទ្យាល័យចំនួន៥ នៅស្រុកពញាក្រែក និង ស្រុកកំចាយមារ គឺវិទ្យាល័យ ហ៊ុន សែន ពញាក្រែក , វិទ្យាល័យ ជា ស៊ីម កណ្តោលជ្រុំ , វិទ្យាល័យក្រែក , វិទ្យាល័យជាច និងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ដែលបានប្រឡងជាប់ចាប់ពីនិទ្ទេស A ដល់ និទ្ទេស E ដោយរួមទាំងលោកគ្រូ អ្នកគ្រូ នាយកសាលា និងមេឃុំ សរុប៦៦៧នាក់ បានទទួលរង្វាន់លើកទឹកចិត្តពីឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សរុបជាទឹកប្រាក់ជាង១ម៉ឺន ៧ពាន់ដុល្លារអាមេរិក ។

ចំពោះសិស្សដែលបានប្រឡងជាប់និទ្ទេសAចំនួន២នាក់ បានទទួលម៉ូតូម្នាក់១គ្រឿងនិងទឹកប្រាក់ចំនួន១០០$ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា អាជ្ញាធរ ជាពិសេសមាតាបិតាអាណាព្យាបាល និង យុវសិស្សទាំងអស់ ដែលបានខិតខំរួមចំណែក បង្កលក្ខណៈងាយស្រួល និង អប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្ស រហូតដល់យុវសិស្សទាំងនេះទទួលបានលទ្ធផលល្អនៅថ្ងៃនេះ ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា៖ យុវជនសម័យនេះមានសំណាងល្អណាស់ ដោយកើតមកចំពេលដែលប្រទេសជាតិមានសុខសន្តិភាព និង អភិវឌ្ឍគ្រប់វិស័យ មានឱកាសសិក្សារៀនសូត្រនូវចំណេះវិជ្ជាយ៉ាងសំបូរបែបតាមចិត្តប្រាថ្នា ហើយឯកឧត្តម រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អ្នពាក់ព័ន្ធទាំងឡាយជាពិសេសយុវសិស្សដែលបានប្រឡងជាប់នៅពេលនេះ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាបន្តទៀតនៅឧត្តមសិក្សាដើម្បីទទួលបានជោគជ័យក្នុងជីវិត ។

គូសបញ្ជាក់ដែរថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ និងទី២០ ខែសីហា ហើយបានប្រកាសលទ្ធផលនៅថ្ងៃទី៩និងទី១០ ខែកញ្ញា ដោយមានបេក្ខជនដែលបានចូលរួមប្រឡងជាង ១១ម៉ឺន ៦ពាន់នាក់ ហើយបេក្ខជនប្រឡងជាប់ចំនួន ៧ម៉ឺន ៩ពាន់ ៥២នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់និទ្ទេស Aចំនួន ៤៤៣ នាក់ ហើយសិស្សដែលបានប្រឡងជាប់ទាំងនោះ ជាពិសេសអ្នកដែលបានប្រឡងជាប់និទ្ទេស A បានទទួលរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ៕