បណ្តាញសង្គម

កំពង់ចាម និងត្បូងឃ្មុំ កំពុងប្រឈមនឹង ការជន់លិច និងហួសកម្រិត ប្រកាសអាសន្នហើយ

ត្បូងឃ្មុំ៖ តាមប្រភពព័ត៌មានពី លោក ហ៊ាង ថាច មន្រ្តីមន្ទីរព័ត៌មាន ខេត្តកំពង់ចាម អោយដឹងថា កម្ពស់ទឹក មិនត្រឹមតែដល់ទេ គឺហួសកម្រិត ប្រកាសអាសន្នហើយ ដោយកំពស់ទឹកនៅ ជលសាស្ត្រទន្លេមេគង្គ ព្រឹកនេះគឺ ១៥.៣២ ម៉ែត្រ ខ្ពស់ជាងពីម្សិលមិញ ១៤.៨៨ ម៉ែត្រ បើប្រៀបធៀបនឹង ឆ្នាំ២០១៣ ក្នុងថ្ងៃ ខែដូចគ្នាតែ ១៣.៣៤ ម៉ែត្រតែប៉ុណ្ណោះ កម្រិតប្រកាសអាសន្នតែ ១៥.២០ម៉ែត្រ សម្រាប់ទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ដោយឡែក ខេត្តកំពង់ចាម ទឹកទន្លេ ចាប់ផ្តើមលិចផ្លូវ ជួរមាត់ទន្លេហើយ ដោយសារជ្រាបតាមលូ ដោយនិវ៉ូទឹកទន្លេ ខ្ពស់ជាងគេ ក្នុងក្រុងកំពង់ចាម  ហើយប្រហែលជា នឹងអាចបិទផ្លូវនេះជាបណ្តោះអាសន្ន។

ប្រជាជនរស់នៅក្បែរនោះ ដ៍ដូចជាអាជ្ញាធរ សង្ឃឹថា ក្រុងកំពង់ចាម មិនទទួលគំរាមកំហែងពី ទឹកជំនន់ក្នុងឆ្នាំនេះឡើយ។

គួរបញ្ជាក់ថា អាជ្ញាធរទាំង២ខេត្តនេះ កំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះបញ្ហាទឹកជំនន់ ក្នុងឆ្នាំនេះ ហើយក៍បានត្រៀមរួចជាស្រេច សម្រាប់ជួយដល់ ប្រជាជនក្នុងខេត្តទាំង២ ផងដែរ។