បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាសំណេះសំណាល ចែកថវិការ សិស្សានុសិស្សជាប់បាក់ឌុប

 នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៩នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់

ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ និងឯកឧត្តមបណ្ឌិត
ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាល ផ្តល់ភាពកក់ក្តៅ និងបង្កើនភាពសិទ្ធស្នាល ជាមួយសិស្សានុសិស្សប្រមាណ១៦០០នាក់ ដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ឆ្នាំ២០១៩នេះ។
សិស្សានុសិស្សទាំង១៦០០នាក់ មកពីស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និង ក្រុងសួងខេត្តត្បូងឃ្មុំ ក្នុងនោះនិទ្ទេសA ចំនួន១០នាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបត្ថម្ភក្នុង
ម្នាក់ៗ ទទួលបានម៉ូតូ ហុងដាឌ្រីម ឆ្នាំ២០១៩ ១គ្រឿង (ស្មើនឹង២៣៥០០ដុល្លារ) ចំណែកសិស្សនិទ្ទេសB ដល់និទ្ទេសEម្នាក់ៗ ទទួលបានថវិកា ១០មុឺនរៀលផងដែរ។
ព្រមទាំងចែកជូនថវិការលើកទឹកចិត្តដល់ ប្រធាន-អនុប្រធានការិយាល័យអប់រំស្រុក លោកនាយក-នាយករងវិទ្យាល័យ ដោយសរុបថវិការទាំងអស់ចំនួនប្រមាណ ១៥២លានរៀល និង២៣៥០០ដុល្លារ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា លើកឡើងថា ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ គឺក្មួយៗចៅៗសិស្សានុសិស្សដែលប្រឡងជាប់ គឺកុំភ្លេចគុណមាតាបិតា ពិសេសលោកគ្រូអ្នកគ្រូ ដែលជាអ្នកបង្រៀន អប់រំទូន្មាន ផ្ទេរចំណេះដឹង ដែលធ្វើឱ្យក្មួយសម្រេចជោគជ័យលើវិថីសិក្សា ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបែបនេះ។
មួយវិញទៀតគឺចង់បង្ហាញប្រាប់ថា ប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍ដូចដែលយើងឃើញបច្ចុប្បន្ននេះ គឺដោយសារការតស៊ូលះបង់ ក្រោមគោលនយោបាយដឹកនាំដ៍ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្មួយៗចៅៗ ត្រូវដឹងចងចាំ និងបន្តគាំទ្រ ឆ្លាក់ចារជាប់ក្នុងចិត្ត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំឱ្យក្មួយៗចៅៗ ត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ នៅថ្នាក់បញ្ញាបត្រជាបន្ត ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា ទូទាំងខេត្តត្បូងឃ្មុំ សិស្សប្រឡងជាប់បាក់ឌុប ក្នុងឆ្នាំ២០១៩នេះមានចំនួន៣.០៣៤នាក់ ស្រី១.៧៦១នាក់ ក្នុងនោះនិទ្ទេសA ចំនួន១៥នាក់ ស្រី០៧នាក់, Bចំនួន៧១នាក់, Cចំនួន២៣០នាក់, D ចំនួន៥៣១នាក់ និងE ចំនួន២១៧៩នាក់។ដោយឡែក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ក្រោយចេញលទ្ធផលប្រលងភ្លាម សិស្សក្នុងខេត្តត្បូងឃ្មុំ ជាប់និទ្ទេសA ចំនួន១៥នាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្តល់ជូននូវ កុំព្យូទ័រយួរដៃ ១៥គ្រឿង ក្នុងម្នាក់១គ្រឿង និងថវិការ ៤២មុឺនរៀលផងដែរ៕