Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ ចុះពិនិត្យខ្សែសង្វាក់ផលិតកម្មចិញ្ចឹមជ្រូកយកកូន

  • បោះពុម្ព

នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់

និងនេសាទ បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មចិញ្ចឹមជ្រូកយកកូន របស់ម្ចាស់កសិដ្ឋា ឈ្មោះ ឆេង ស្រីលីន ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បើតាមការឲ្យដឹងពីម្ចាស់កសិដ្ឋានឈ្មោះ ឆេង ស្រីលីន បានបញ្ជាក់ថា ដំបូងឡើយគាត់ចាប់ផ្តើមចិញ្ចឹមជ្រូកសាច់តែពីរក្បាល ក្រោយមកក៏ងាកមកចិញ្ចឹមជ្រូកមេយកកូនពីមួយក្បាល រហូតដល់៧ក្បាល ក៏បានទៅចូលរួមប្រឡងកសិករឆ្នើមទូទាំងប្រទេសនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលបានជ័យលាភីលេខ៣ផងដែរ។

ដូច្នេះហើយបច្ចុប្បន្នគាត់បានពង្រីកមេជ្រូករហូតដល់៣៦ក្បាល ជ្រូកបា២ក្បាល ដែលជាពូជសុទ្ធទិញមកពីក្រុមហ៊ុន ម៉ុង ឬទ្ធី ផ្ទាល់តែម្តង។

លោក បានបន្តទៀតថា អនាម័យនោះ ទ្រុងជីវសុវត្ថិភាព ការចាក់វ៉ាក់សាំងការពារជំងឺ ជាវិធានចាំបាច់បំផុតក្នុងការចិញ្ចឹមសត្វ ដើម្បីការពារមេ បា និងកូន អោយមានសុខភាពល្អ ។

ការប្រើប្រាស់ចំណី ការផ្សំចំណីដោយខ្លួនឯង ធ្វើឲ្យយើងកាត់បន្ថយថ្លៃដើមផលិត និងការប្រើថ្នាំទម្លាក់សត្វល្អិតឲ្យបានទៀងទាត់តាមអាយុសត្វក៏ចាំបាច់ ។

លោកស្រី បានបញ្ជាក់បន្តថា ៖ សុខភាពកូនជ្រូករបស់គាត់ល្អ ចិញ្ចឹមឆាប់ធំ ធានានឹងជំងឺដោយ គាត់បានប្រើប្រាសវ៉ាក់សាំងការពារ បានត្រឹមត្រូវគ្រប់លក្ខខណ្ឌទាំងអស់។

ចំពោះកសិករដែលទិញកូនជ្រូកពីគាត់ គាត់នឹងបង្ហាត់បង្ហាញពីរបៀបចិញ្ចឹមជ្រូកឲ្យបានជោគជ័យ។

ថ្លៃងទៅកាន់ម្ចាស់កសិដ្ឋានាឱកាសនោះ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម បានកោតសរសើរ ចំពោះបងប្អូនម្ចាស់កសិដ្ឋាទាំងអស់ ដែលបានជ្រើសរើសប្រកបមុខរបរចិញ្ចឹមជ្រូកយកកូនផង និង "បង្កាត់កូនពូជជ្រូកពូជសុទ្ធល្អៗដោយខ្លួនឯងផង" ដើម្បីលក់ចែកចាយទៅដល់អតិថិជន ដែលនៅក្នុងខេត្តខ្លួនផង និងទៅបណ្តាខេត្តផ្សេងៗទៀត ដើម្បីយកទៅចិញ្ចឹមបន្ត។

ព្រោះបានដឹងយល់ស្គាល់ ពីការថែក្សាចេះប្រើប្រាស់ថ្នាំបង្កាដល់សត្វទាំងកូនទាំងមេ បា នេះពិតជាសាកសមជាកសិករឆ្នើម និងសូមឲ្យការចិញ្ចឹមនេះកាន់តែរីកធំឡើងនិងទទួលបានជោគជ័យផងដែរ។