បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់ ធ្វើសកម្មភាពខុសច្បាប់ ក្រោមការអូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ ឋទាំងអស់ ដែលជ្រុលផុងខ្លួនផ្សំគំនិត បង្កចលាចល ធ្វើសកម្មភាព ខុសច្បាប់នានា ដោយជឿតាមការញុះញង់ អូសទាញពីសំណាក់ ជនក្បត់ជាតិសមរង្ស៊ី សូមចូលខ្លួនសារភាព ងាកបកក្រោយ នៅមិនទាន់ ហួសពេលនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នៅទទួលធ្វើការលើកលែង គឺសម្តេចមិនដែល បោះបង់ រត់ចោល ពលរដ្ឋខ្មែរម្តង ណានោះឡើយ ក្នុងនាមឈាមជ័រ ខ្មែរតែមួយ សញ្ជាតិខ្មែរតែមួយ ។

ថ្លែង លើកឡើងបែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឪកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកវគ្រឿងសម្ភា: ប្រើប្រាស់ ដែលផ្តល់ដោយក្រុមហ៊ុន យូនីលីវើល ទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ និងជនងាយរងគ្រោះ ចំនួន ៨០០គ្រួសារ មកពី២ឃុំ គឺឃុំមៀន និងឃុំអំពិលតាពក ស្ថិតក្នុង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន យូនីលីវើល ដែលបានជ្រើស យកខេត្តត្បូងឃ្មុំ ក្នុងការចូលរួមចែករំលែក នូវតម្រូវការរបស់ពលរដ្ឋ ដោយផ្តល់ជាផលិតផល មួយចំនួន ជូនគ្រួសារទាំង ៨០០គ្រួសារ ក្នុងស្រុកអូររាំងឪ នាពេលនេះ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងគូសបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើនយោបាយត្រឹមត្រូវ ដឹកនាំប្រទេសជាតិ ធ្វើឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋ រស់នៅមានភាពសុខសាន្ត ប្រកបមុខរបរ ការងារបានដោយសេរី ធ្វើឲ្យកម្រិតជីវភាព បានធូរធារ ។ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីភាពរីកចម្រើនក្នុងគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ របស់យើងបន្តទៅទៀត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៍បន្តអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ កុំជឿតាមការញុះញង់ ឬការបំផុសបំផុល អូសទាញណាមួយ ជាសកម្មភាពបំពាន លើច្បាប់ ដែលប៉ះពាល់ដល់សុខសន្តិភាព របស់កម្ពុជាទាំងមូល។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៍ដូចជាទូទាំងប្រទេស បន្តកាន់ច្រវាចែវទូក សន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន និងត្រៀមពិសាររួមគ្នា អំបុកសាមគ្គីនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដែលជាការពិសា អំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ៕