Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាព តំបន់រងគ្រោះ ដោយទឹកជំនន់ និងបាញ់ថ្នំាបង្ការជម្ងឺ និងជម្លៀសទៅកាន់ ទីទួលសុវត្ថិភាព

  • បោះពុម្ព

ត្បូងឃ្មុំ៖ ស្របពេលដែល ប្រទេសកម្ពុជា ជួបប្រទះ គ្រោះមហន្ដរាយ ដោយទឹកជំនន់ ទូទាំងប្រទេស រាជធានីខេត្ត ក្នុងនោះ ខេត្តត្បូងឃ្មុំ ក៏មានទទួលរង គ្រោះមហន្តរាយជំនន់ ដោយទឹកភ្លៀង និងទឹកទន្លេមេគង្គ កំពុងហក់ឡើង លើលការប្រកាសអាសន្ដ ១៥.៩១ម៉ែត្រ កាលទីថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៤ បានធ្វើ ឲ្យទឹកទន្លេមេគង្គ ជន់លិច តំបន់តាមដងទន្លេ ដែលធ្វើឲ្យមាន ផលប៉ះពាល់ទ្រព្យសម្បត្ដិ សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងអាយុជីវិត របស់ប្រជាពលរដ្ឋផងដែរ ។

ដើម្បីឆ្លើយតបទៅ និង តំរូវការនិង ការយកចិត្តទុក្ខដាក់ ពីសំណាក់ រាជរដ្ឋាភិបាល អាជ្ញធរខេត្តក្រុង ស្រុកគ្រប់លំដាប់ថ្នាក់ បានពាំនាំ អំណោយសាខាកាកបាទ ក្រហមកម្ពុជា ទៅចែកជូន ទៅដល់ប្រជាពលរដ្ឋ ជាក់ស្ដែងជាមួយគ្នានោះដែរ នៅថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យស្ថានការ ផលប៉ះពាល់ លើវិស័យកសិកម្ម និងកសិដ្ឋានចិញ្ជឹមសត្វ ដែលជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព ដោយធ្វើការណែនាំ អំពីនីតិវិធី នៃការបាញ់ថ្នាំបង្ការជម្ងឺឆ្លង នៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

លោក ហេង ពិសិដ្ឋ បានគូសបញ្ជាក់ថា ខណៈទឹកជំនន់ទន្លេមេគង្គ ដែលកំពុង គំរាមកំហែងមកលើ លំនៅដ្ឋាន និងសត្វគោ ក្របី របស់ប្រជាពលរដ្ឋនោះ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានចុះអន្តរាគមន៍ បាញ់ថ្នាំការពារជម្ងឺឆ្លង ទៅដល់សត្វចិញ្ចឹម របស់ប្រជាពលរដ្ឋ ដែលកំពុងលិចលង់ និងស្ថិតនៅតំបន់ ទីទួលសុវត្ថិភាព ដើម្បីបញ្ចៀសការឆ្លងជម្ងឺផ្សេងៗ ដល់សត្វពាហនៈ ទាំងអស់នោះ ។

តាមការបញ្ជាក់ ពីលោកឃុំព្រះធាតុ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ៥៦ គ្រួសារ សត្វគោចំនួន ១៣៤ក្បាល មកពីភូមិទួលទាប និង ភូមិទួលឃ្លាំង បានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ហើយ ។ ក្នុងឱកាស ចុះបាញ់ថ្នាំបង្ការ ជម្ងឺឆ្លងនេះដែរ លោក ហេង ពិសិដ្ឋ បានផ្សព្វផ្សាយវិធីបង្ការ ដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណា ដើម្បីការពារសុវត្ថិភាពរៀងៗខ្លួន មិនត្រូវធ្វេសប្រហេស មួយវិនាទី ដែលនាំ ជារងគ្រោះថ្នាក់ ទៅដល់អាយុជីវិត ។

លោកប្រធានមន្ទីរ និងក្រុមការងារ រួមដំណើរ បានបានណែនាំ ពីវិធីទប់ស្កាត់ព្យាបាល និងប្រគល់នូវថ្នាំបង្ការឆ្លងជំម្ងឺ និងសម្ភារៈមួយចំនួន ទៅដល់ពេទ្យសត្វ ប្រចាំភូមិ ផងដែរ ។

ដោយឡែក ក្នុងថ្ងៃដដែលនោះដែរ លោក ហេង ពិសិដ្ឋ និងប្រតិភូអមដំណើរ បានចុះពិនិត្យមើលភូមិចំនួន ៥ ផ្សេងទៀត ក្នុងនោះមាន ៖ ភូមិបាស្រី ស្ថិតនៅឃុំព្រះធាតុ ភូមិមុខភ្នំ ភូមិទួលស្នូល ភូមិទួលអុក ភូមិទឹកកោ ក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលកំពុងតែ រងផលប៉ះពាល់ សំណាប សរុបប្រមាណជាង ១.៦១០ហិចតា និងដំណាំរួមផ្សំ មួយចំនួនទៀត ផងដែរ ៕