Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ចុះពិនិត្យការកសាងសមិទ្ធិផលនានា ក្នុងវិហារឥស្លាម សាលារៀន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិសុខភាពនិងការសិក្សាអប់រំ អាស៊ីអាគ្នេយ៍

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ប្រធានមូលនិធិសុខភាព និងការសិក្សាអប់រំ អាស៊ីអាគ្នេយ៍ (SEAWEED) និងលោកជំទាវ ព្រមទាំង លោកស្រី លី ស៊ីថុល អភិបាលរង ស្រុកពញាក្រែក បានចុះពិនិត្យវឌ្ឍនភាព នៃការជួសជុស និងការកសាង សមិទ្ធិផលនានា ក្នុងវិហារឥស្លាម សាលារៀន និងចែកសម្ភារៈសិក្សា ដល់គម្រោងអប់រំ កុមារដែលកំពុង បង្រៀនភាសាអង់គ្លេស ភាសាចិន នៅវិទ្យាល័យក្រែក ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican ប្រធានមូលនិធិសុខភាព និងការសិក្សាអប់រំ អាស៊ីអាគ្នេយ៍ (SEAWEED) បានឲ្យដឹងថា ៖ មូលនិធិសុខភាព និងការសិក្សា អប់រំ អាស៊ីអាគ្នេយ៍ (SEAWEED) បានចូលរួមចំណែក ក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ក្នុងវិស័យអប់រំ សុខភាព សាសនា និងការងារមនុស្សធម៌ ជាច្រើនទៀត ។

ឯកឧត្តមបណ្ឌិត បន្តថា៖ ក្នុងការអនុវត្ត ការងារកន្លងមក សមិទ្ធផលជាច្រើន បានផុសឡើង ជាបន្តបន្ទាប់ សម្រាប់បងប្អូន សសានិកឥស្លាមកម្ពុជា នៅស្រុកពញាក្រែកនេះ មានដូចជា ៖ ការជួសជុលវិហារឥស្លាម និងសាលារៀនឥស្លាម និងកសាងសមិទ្ធផលនានា ក្នុងភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០១៥ ចំណាយថវិកា អស់ប្រមាណ ៥៥,០០០ដុល្លារអាមេរិក កសាងវិហារឥស្លាម និងសាលារៀន នៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០១៦ ចំណាយថវិកាអស់៤៤,០០០ដុល្លារអាមេរិក និងបានជួសជុស និងការ កសាងសមិទ្ធិផលនានា ក្នុងវិហារឥស្លាមភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលគ្រោងចំណាយ ថវិកាអស់ ៥៥,០០០ដុល្លារ និងសម្ពោធដាក់ ឲ្យប្រើប្រាស់នៅ ដើមឆ្នាំ ២០២០ខាងមុខនេះ ។

ឯកឧត្តមបណ្ឌិត Mustapha Ahmad Marican និងលោកជំទាវ បានអំពាវនាវដល់ សសានិកឥស្លាមទាំងអស់ ត្រូវថែរក្សា សមិទ្ធិផលនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយទៀត និងបម្រើឲ្យសាសនា ។

ឯកឧត្តមបណ្ឌិត បានជំរុញឲ្យលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ លើការបង្រៀន របស់សិស្សឲ្យបាន ល្អហ្មត់ចត់ ដើម្បីសិស្ស ប្រឡងជាប់និទ្ទេសល្អ ដែលជាកិត្តិយស សំរាប់សាលា ។ ឯកឧត្តម ក៏បានសន្យាប្រមូលគៀងគរ រកជំនួយសម្រាប់ កសាងអគារបណ្ណាល័យ មួយខ្នងជូនវិទ្យាល័យ ក្រែកផងដែរ  ។

នាឱកាសនោះ លោកស្រី លី ស៊ីថុល អភិបាលរង ស្រុកពញាក្រែក បានផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី ប្រជាពលរដ្ ឋសសានិកឥស្លាម និងសិស្សានុសិស្សទាំងអស់ ត្រូវបន្តអនុវត្ត រួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ឲ្យបានគង់វង់។ មានសន្តិភាព ទើបធ្វើអ្វីៗ បានគ្រប់យ៉ាង ហើយចូលរួម អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងចូលរួមបណ្តុះបណ្តាល ធនធានមនុស្ស ឲ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍ សង្គមយើង អោយកាន់តែរីក ចម្រើនថែមទៀត ៕