បណ្តាញសង្គម

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិ ទី ៣

ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី ២៤ ខែ តុលា ឆ្នាំ ២០១៩ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី ២ អាណត្តិ ទី ៣ របស់គណៈកម្មាធិការ

ពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ហៅកាត់ (គ ក ស ក) ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ និង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង លោក លោកស្រី ដែលជាតំណាងអង្គការនានា ក្នុងការងារ ពាក់ព័ន្ធជាមយយស្រ្តី ជាច្រើនរូប ។

ថ្លែងនាឪកាសនោះ លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ។

លោកជំទាវ ខៀវ សាមួន បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេស ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ នាពេលកន្លងមក។

លោកជំទាវ ខៀវ សាមួន ក៏សង្ឃឹមថា ក្នុងអាណត្តិទី៣ សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តអាណត្តិនេះ រួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តអនុវត្តជម្រុញអោយការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ អោយសម្រេចលទ្ធផលការងារល្អៗជាបន្តទៀតផងដែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំបានពិនិត្យ និង អនុម័តលើសេចក្តីព្រាងបៀបវារៈដូចជា ៖ ប្រកាសបើកកិច្ចប្រជុំ និង ពិនិត្យកូរ៉ុម / ពិនិត្យ និង អនុម័ត លើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំ / លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១ អាណត្តិទី ៣ របស់ គ ក ស ក ខេត្ត / អានសេចក្តីព្រាងកណត់ហេតុទាំងស្រុង / ពិនិត្យ និង អនុម័ត លើសេចក្តីព្រាងរបាយការណ៏ ខែកញ្ញា ខែតុលា របស់ គ ក ស ក ខេត្ត / ការអានសេចក្តីព្រាងរបាការណ៏ទាំងស្រុង / បញ្ហាផ្សេងៗ និង សំណូមពរ / បូកសរុបលទ្ធផលនៃកិច្ចប្រជុំ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក)របស់ ខេត្តត្បូងឃ្មុំ ៕