Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ទិសភូមិភាគ២ និងក្រុមការងារក្រសួងមហាផ្ទៃ ស្តីពីការចុះសួសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំង នគរបាលការពារព្រំដែន

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ

បើកកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ទិសភូមិភាគទី២ ស្ដីពីការចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ខេត្តត្បូងឃ្មុំ បំបែកចេញពីខេត្តកំពង់ចាម មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ និងខាងកើតជាប់នឹងប្រទេសវៀតណាម ចែកចេញ០៦ស្រុក ១ក្រុង ៦២ឃ្មុំ ០២សង្កាត់ ៨៧៣ភូមិ ប្រជាពលរដ្ឋសរុបចំនួន១៩,៥៤០គ្រួសារ។

ខេត្តត្បូងឃ្មុំមានអំណោយផល និងសក្តានុពលផ្នែកដំណាំកៅស៊ូ ម្រេច ដំឡូងមី ពោត សណ្តែក ជាដើម និងជាខេត្តនៅជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម លាតសន្ធឹងប្រវែង១៤៣ គ.ម (ជាប់នឹងស្រុក ពញាក្រែក១០១គ.ម និងស្រុកមេមត់៤២គ.ម។

ផ្តល់ភាពអនុគ្រោះក្នុងការផ្លាស់ប្តូរសកម្មភាពសេដ្ឋកិច្ចសង្គមកិច្ច ពាណិ ជ្ជកម្ម ឧស្សាហកម្ម។ល។ និងមានច្រកទ្វារអន្តរជាពី ០១កន្លែង ច្រកទ្វាទ្វេភា 0២កន្លែង និងច្រកទ្វារតំបន់ ០៤កន្លែង។

បន្ទាប់ពីក្ដាប់បានសភាពការណ៍ទូទៅនៅតាមបន្ទាត់ព្រំដែនខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមនាយឧត្តសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ៖ គោលដៅនៃកិច្ចប្រជុំនេះ គឺសំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយលុបំបាត់នូវភាពអសកម្ម ភាពអនាធិបតេយ្យមួយចំនួន ដែលផ្តើមចេញពីការឃុបឃិតគ្នារវាងសមត្ថកិច្ច និងជនល្មើស។

ជាគោលការណ៍ចាំបាច់និងបន្ទាន់របស់ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការណ៍លើកកំពស់ស្មារតីទទួលខុសត្រូវ ប្រសិទ្ធភាពការងារ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ តាមគោលការណ៍ច្បាប់ មិនធូររលុង និងមិនបណ្តែតបណ្តោយតាមទំលាប់ចាស់ ត្រូវត្រួតពិនិត្យគ្រប់ប៉ុស្តិ៍ ច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែន នៅតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែន ត្រូវធ្វើការអភិវឌ្ឍន៍ខ្លួនឲ្យទាន់សភាពការណ៍ ក្នុងដំណាក់កាលថ្មី ពង្រឹង ពង្រីកសមត្ថភាព សំដៅកសាងខ្សែរបន្ទាត់ព្រំដែនមួយប្រកបដោយក្តីសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីរួមចំណែកគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន និងសហការជាមួយកងយោធពលខេមរភូមិន្ទ ការពារបង្គោលព្រំដែន និងខ្សែបន្ទាត់ព្រំដែនមិនឲ្យបាត់បង់សូម្បីមួយមល្លីម៉ែត្រ។

ឯកឧត្តមនាយឧត្តសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលការពារព្រំដែនគោកខេត្តត្បូងឃ្មុំទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងថែទាំសុខភាព ជាពិសេសត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺន កសាងលេណដ្ឋាន និងការពង្រឹងកម្លាំងនៅតាមបណ្ដាមូលដ្ឋាននីមួយៗឱ្យបានរឹងមាំ និងទប់ស្កាត់ឱ្យបាននូវក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានជិតស្និទ្ធ ជាពិសេសភាគីវៀតណាម ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឱ្យបានគង់វង្ស៕