Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ៖ អនាគតក្មួយៗ អាស្រ័យលើប្រទេសមានសុខសន្តិភាព ដូច្នេះត្រូវប្រឆាំងដាច់ខាតរាល់ទង្វើជនក្បត់ជាតិ សម រង្ស៊ី

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំទៅសិស្សានុសិស្សថា ត្រូវចងចាំ អនាគតក្មួយៗអាស្រ័យលើប្រទេសមានសុខសន្តិភាព បើប្រទេសចលាចលដូចអ្វីដែលជនក្បត់ ជាតិ សម រង្ស៊ី និងបក្ខពួក មានផែនការខ្មៅងងិតប៉ុនប៉ងធ្វើនោះ គឺអនាគតក្តីស្រម័យរបស់ក្មួយៗ នឹងរលាយបាត់បង់ ដោយសារប្រទេសនឹងធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មីម្តងទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ ក្នុងឱកាសលោក និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ និងចែកបណ្ណសរសើរ ព្រមទាំងផ្តល់រង្វាន់ដល់សិស្សពូកែ និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ-អ្នកគ្រូ ដែលចូលនិវត្តន៍ ដោយមានចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូឪពុក ម្ដាយ និងអាណាព្យាបាលសិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ គឺជាអ្នកកាន់កូនសោរសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ដូចនេះសូមក្មួយៗចងចាំថា គឺមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាចបើកផ្លូវឲ្យទទួលបានអនាគតរុងរឿង ជាពិសេសត្រូវស្រលាញ់ជាតិនិយមពិតប្រាកដ កុំស្រែកក្តែងៗថា ស្រលាញ់ជាតិ បានតែនឹងមាត់ ដូចពួកប្រឆាំងផ្កាប់មុខ មួយចំនួន ដែលរត់ចោលស្រុកកំណើត មានសញ្ជាតិទី២នោះ។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ជាថ្មីទៀតថា លោក រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រឆាំងដាច់ខាត ការវិ់លត្រឡប់របស់ជនក្បត់ជាតិ សម រង្ស៊ី ចូលក្នុងទឹកដីកម្ពុជា ពិសេសទឹកដីខេត្តត្បូងឃ្មុំ នឹងសូមថ្កោលទោស ចាត់ការតាមច្បាប់ រាល់ទង្វើ និងផែនការទាំងឡាយ របស់ជននេះ រួមជាមួយបក្ខពួក ដែលចង់ធ្វើឲ្យប្រទេសកម្ពុជារងភាពវឹកវរ ធ្លាក់ចូលភ្លើងសង្គ្រាមដូចនាពេលអតីតកាល ដ៍សែនឈឺចាប់នោះ។

តាមរបាយការណ៍ លោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅទូទាំងខេត្តត្បូងឃ្មុំ -ថ្នាក់មត្តេយ្យសិក្សាគ្រប់កម្រិត មានចំនួន ៣៣០កន្លែង ចែកចេញជា៦០៥ថ្នាក់ មានសិស្សសរុបប្រមាណ១៧៣១៣នាក់ -ថ្នាក់បឋមសិក្សាមានចំនួន៣៩៩កន្លែង ចែកជា៣៣៤៥ថ្នាក់ មានសិស្សសរុប១១៥៦៣៤នាក់ -ថ្នាក់មធ្យមសិក្សាមានចំនួន៧៩កន្លែង ចែកជា៨០៩ថ្នាក់ សិស្សសរុប៣៨២០៣នាក់ ដែលសរុបទូទាំងខេត្តគ្រប់កម្រិតសិក្សា មាន៨០៨កន្លែង ចែកជា៤៨៤០ថ្នាក់ និងមានសិស្សសរុប១៧១១៥១នាក់។

តមកនៅបរិវេណវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនមេមត់ដដែលនេះ ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងមន្ត្រីរាជការ បានអញ្ជើញទៅអុជទូប គោរពផ្នូរកុមារា ហ៊ុន កំសត់ ត្រូវជាបុត្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានី ដែលបានស្លាប់បាត់បង់ជីវិត ជាមួយនឹងពលរដ្ឋខ្មែររាប់លាននាក់ ក្នុងសម័យប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងកំសត់ និងអាណិតបំផុតនោះ។