Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ លើកទឹកចិត្តដល់ក្រុមកីឡាករប្រណាំងទូកង ប្រកួតដោយសាមគ្គីភាព និងមិត្តភាព ដើម្បីអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថែជាតិ សាសនា ព្រះមហាក្សត្រ

  • បោះពុម្ព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុក លោក

លោកស្រីមន្ទីរជុំវិញខេត្ត នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត និងផ្តល់ថវិការក្នុងម្នាក់៥មុឺនរៀល ដល់ក្រុមកីឡាករប្រណាំងទូកង ជាង៩០០នាក់ ក្នុងនោះមានគណៈកម្មការទូក ចំណុះទូក ចំណុះបំរុង និងចុងភៅទូក សរុបទូកទាំងអស់៩ទូក ក្នុងស្រុកក្រូចឆ្មារ ចំនួន០៧ទូក និងស្រុកត្បូងឃ្មុំចំនួន២ទូក។

មានប្រសាសន៍ក្នុងឱកាសចុះជួបក្រុមកីឡាករដោយផ្ទាល់នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមកីឡាករទូកងទាំងអស់ ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ ក៍ដូចការសាមគ្គីរបស់ពលរដ្ឋទូទាំងប្រទេស រួមគ្នាសប្បាយរីករាយអកអំបុក ថែជាតិ សាសនា ព្រះមហាក្សត្រ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ តស៊ូលះបង់គ្រប់បែបយ៉ាង ជូនជាតិមាតុភូមិកម្ពុជា ដែលប្រជាជនខ្មែរចង់ចាំមិនភ្លេច។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ទឹកចិត្តជាអ្នកកីឡាករឈ្នះឬចាញ់ជារឿងធម្មតាតែការតាំងចិត្តដើម្បីឈ្នះគឺជាឆន្ទៈសំខាន់សម្រាប់កីឡាករគ្រប់រូប។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានជំរុញឲ្យកីឡាករទាំងអស់ ត្រូវនាំគ្នាហ្វឹកហាត់ឱ្យបានទៀងទាត់ ថែទាំ សុខភាព ទាំងការហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈប្រកួត ប្រជែងនាឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថែ ជាតិ សាសនា ព្រះមហាក្សត្រ ដែលនឹងចូលមក ដល់នាពេលខាងមុខឆាប់ៗ ដើម្បីញ៉ាំងបរិយាកាសនៃព្រះរាជពិធីបុណ្យនេះឲ្យកាន់តែសប្បាយរីករាយ កាន់តែមានភាពល្បីល្បាញឡើង៕