Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំ សាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី២

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំ សាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ព្រមទាំមន្រ្តីរាជការ ជាច្រើនរូបទៀត។

លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានអានសេចក្ដីព្រាង របៀបវិរៈ កិច្ចប្រជុំសាមញ្ញលើកទី ៣ របស់ក្រុមប្រឹក្សាខេត្តត្បូង អាណត្តិទី២ បានដំណើរការ តាមរបៀបវិរៈ និងអនុម័តក្នុងនោះ រួមមាន១, ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវិរៈនៃកិច្ចប្រជុំ ២, ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំលើកទី១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ៣, ពិនិត្យ និងអនុមត័ សេចក្ដីព្រាងដីកា ស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្ដិទី២ ៤, ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្ដិទី ២ សម្រាបរយៈពេល ១២ខែ ឆ្នាំទី១ ចាប់ពីកិច្ចសាមញ្ញលើកទី ២ ។

ឯកឧត្តម ឡាន់ ឆន បាន សម្ដែងនិង ការកោតសរសើរ ចំពោះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមអភិបាលខេត្ត អភិបាលរងខេត្ត និង មន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំ សាមញ្ញលើកទី ៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អាណត្តិទី២ តាមរបៀបវិរៈដែលបានគ្រោងទុក និងអនុម័ត ទៅលើសេចក្ដីព្រាងទាំង ៤ចំនុច ហើយក្រុមប្រឹក្សា បានអនុម័ត ដោយទទួលបាន សម្លេងគាំទ្រ ចំនួន ១៩ លើ១៩ តាមខ្លឹមសារនៃ សេចក្ដីព្រាងដើម ។

ឯកឧត្តម ឡាន់ ឆន បានផ្ដាំផ្ញើរដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលខេត្តនៃ គណៈអភិបាលខេត្ត អភិបាលរងខេត្ត និង មន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ពង្រឹងសាមគ្គីភាព ឯកភាព ផ្ទៃក្នុង របៀបរបបធ្វើការ រាយការណ៍ ប្រសិទ្ធភាពការងារ និងបន្ថែមលើការយកចិត្ដទុក្ខដាក់ ទៅលើសន្ដិសុខសង្គម ទំនាក់ទំនង ល្អរវាងខេត្ត ដែលជាប់ និងព្រុំដែន យកចិត្តទុក្ខដាក់ខ្ពស់ទៅលើ ហនិភ័យ គ្រោះមហន្ដរាយដែល ប៉ះពាល់ដល់អាយុជីវិត របស់ ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ឲ្យបានល្អប្រសើរ ដើម្បីបុព្វហេតុដ៏ធំធេង របស់ប្រទេសជាតិមាតុភូមិ និយាយដោយឡែក សម្រាប់ រួមចំណែកក្នុង ការអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំទាំងមូល ឲ្យបានកាន់តែល្អប្រសើរ ៕