Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី៣ អាណតិ្តទី៣ ឆ្នាំ២០១៩ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី៣ អាណតិ្តទី៣ ឆ្នាំ២០១៩ នៅស្រុកតំបែរ ត្រូវ

បានធ្វើឡើងដើម្បីដោះស្រាយនូវរាល់កង្វល់ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

វេទិការនេះ រៀបចំឡើងនៅក្នុងបរិវេណវត្តពោធិ៍ព្រឹក្ស ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក មន្ត្រីពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរចំនួន១៧ ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយនឹងសំណួរ នងិសំណូមព ហើយធ្វើការដោះស្រាយនូវបញ្ហាដែលពួកគាត់បានជួបប្រទះ មានដូចជា ៖ បញ្ហាសេវាអប់រំតាមសាលា និងសំណូមពរផ្លូវក្រាលគ្រួសក្រហម អគ្គីសនី ស្ដារប្រឡាយផងដែរ។

ឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទិន នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានក្រុមការងានៅតាមមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបានធ្វើការឆ្លើយបំភ្លឺ។

ក្នុងឱកាសនោះ ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម បន្តថា រាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ រដ្ឋបាលខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួច ហើយចំពោះបញ្ហានៅសល់មួយចំនួន ឯកឧត្តមនឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត ។

ឯកឧត្តម ឡុង ធាម និងឯកឧត្តម ចេង ប៉ុណ្ណារ៉ា បានស្នើរឱ្យមន្ត្រីទំាងអស់ ត្រូវយកចិត្តទុកលើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៍ទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត កាដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការចូលរួមពិភាក្សា លើកឡើងជាសំណួរ និងការដោះស្រាយចម្ងល់របស់ផ្នែកពាក់ព័ន្ធនានា ក្នុងន័យបម្រើតម្រូវការ និង លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។