បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ និងខេត្តប៊ិញភឿក បន្តបង្កើនរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ប្រទេសជាប់ព្រំដែនទាំង២ កម្ពុជា_វៀតណាម

(ត្បូងឃ្មុំ)៖ សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត  ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានទទួលជួប សំណេះសំណាល ប្រតិភូខេត្តប៊ិញភឿក ដឹកនាំដោយលោក ង្វៀន វ៉ាន់ត្រាំ ប្រធានគណ:កម្មាធិការ ប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែង ការគួរសម ក្នុងន័យដើម្បីបង្កើន ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាង (ត្បូងឃ្មុំ)៖ សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត  ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានទទួលជួប សំណេះសំណាល ប្រតិភូខេត្តប៊ិញភឿក ដឹកនាំដោយលោក ង្វៀន វ៉ាន់ត្រាំ ប្រធានគណ:កម្មាធិការ ប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែង ការគួរសម ក្នុងន័យដើម្បីបង្កើន ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តសម្ព័ន្ធមិត្ត អោយកាន់តែ ជិតស្និទ្ធថែមទៀត ។

ក្នុងឪកាសនៃការ អញ្ជើញមកដល់នោះ ស្ថិតក្រោមការ ទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណ:អភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃសាលាខេត្ត និងតាមបណ្តាមន្ទីរ អង្គភាពជុំវិញ ខេត្តត្បូងឃ្មុំ ។

ក្នុងជំនួបរវាង ខេត្តទាំងពីរនេះ ឯកឧត្តម  ង្វៀន វ៉ាន់ត្រាំ ប្រធានប្រតិភូ បានបញ្ជាក់ពីគោលបំណងនៃអញ្ជើញមក សួរសុខទុក្ខ និងផ្សាភ្ជាប់ចំណង មិត្តភាព រវាងខេត្តជាប់ព្រំដែន ដែលមានខេត្តត្បូងឃ្មុំ និងខេត្តប៊ិញភឿក ដែលរដ្ឋាភិបាលទាំងពីរ តែងតែយកចិត្តទុកដាក់ ក្នុងការទំនាក់ទំនង ចំណងមិត្តភាព រវាងប្រទេសទាំង២ ឲ្យកាន់តែទទួលបានភាព ជោគជ័យរួមគ្នា ក្នុងការយោគយល់ គ្នាទៅវិញទៅមកដើម្បីឲ្យខេត្ត ជាប់ព្រំដែន ធានាទទួលបាន នូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការឆ្លុះបញ្ចាំង ពីកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព រវាងខេត្តជាប់ព្រំដែន ព្រោះវាជាទំនៀមទំលាប់ ដ៏ល្អជាយូរមកហើយ ។

មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ព្រមទាំងសម្តែង ភាពរីករាយ និង ស្វាគមន៍យ៉ាងកក់ ក្តៅបំផុត ចំពោះការអញ្ជើញ មកដល់នៃប្រតិភូ ខេត្តប៊ិញភឿក នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីបង្កើន ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តសម្ព័ន្ធមិត្ត អោយកាន់តែ ជិតស្និទ្ធថែមទៀត ។

ថ្នាក់ដឹកនាំ ខេត្តទាំង២ បញ្ជាក់ថា ក្នុងឳកាសជួប សំណេះសំណាលនេះ បានបង្ហាញឲ្យឃើញ ពីការខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារ កិច្ចសហប្រតិបតិ្ត ការយ៉ាងល្អ រវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋ សង្គមនិយមវៀតណាម និយាយជារួម និង និយាយដោយឡែក រវាងខេត្តត្បូងឃ្មុំ និង ខេត្តប៊ិញភឿក តែងតែមានកិច្ច សហប្រតិបត្តិការល្អ ក្នុងនាមជា មិត្តភាព សាមគ្គីភាព និងអ្នកជិតខាង ក្នុងការអនុវត្តការងារ កិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច សង្គម ការងារសន្តិសុខ សណ្តាប់ធ្នាប់ តាមព្រំដែន និង សហការអភិវឌ្ឍន៍ គ្រប់វិស័យរវាង ខេត្តទាំងពីរ ។

តាមរយ:ជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ ប្តេជ្ញាថា បន្តរក្សានូវ ចំណងមិត្តិភាព កិច្ចសហការដ៍ល្អ ជាបន្តទៀត ពិសេសគឺជម្រុញការ អភិវឌ្ឍសេដ្ឋកិច្ច តំបន់ច្រកទ្វាព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ រស់នៅជាប់ ព្រំដែនទាំងសងខាង អាចធ្វើដំណើរទៅវិញទៅមក ការធ្វើវិនិយោគ ផ្លោះប្តូរទំនិញ ការពិនិត្យជំងឺ សួរសុខទុកសាច់ញាតិ្តផងដែរ ៕