បណ្តាញសង្គម

អាជ្ញាធរខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជួនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ម្សិលមិញនេះ ប្រជាពលរដ្ឋចំនួន ១១៤៨ គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់ បានទទួលអំណោយ ពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណកម្មការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត និងលោកជំទាវ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម និង នំបុ័ង ២ ដើម។

ពិធីប្រារព្ធឡើង ស្ថិតនៅទីទួលសុវត្ថិភាព ខាងលិចភោជនីដ្ឋាន បឹងទន្លេមាស ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពោល ក្បែរទីរូមខេត្តកំពង់ចាម ចំងាយប្រហែល ៥០០ម៉ែត្រ ពីស្ពានគីហ្សុណា។