Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវកុំរើសអើងអ្នកផ្ទុកមេរោគអេដសន៍ និងរួមគ្នាលុបបំបាត់ការឆ្លងបន្ត!!

  • បោះពុម្ព

ទិវារប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ២០១៩ នៅខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ទាំងអស់គ្នាជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដសន៍

និងជំងឺអេដស៍» ដែលរៀបចំដោយ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុងសួង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវពលរដ្ឋទាំងអស់ កុំរើសអើងអ្នកផ្ទុកមេរោគអេដសន៍ និងរួមគ្នាលុបបំបាត់ការឆ្លងបន្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានជំរុញការផ្សព្វផ្សាយបន្តទៀត ឲ្យមានការយល់ដឹងកាន់តែខ្ពស់ ហើយមិនត្រូវរើសអើងអ្នកផ្ទុក ឬអ្នកកើតមេរោគអេដស៍ឡើយ ត្រូវលើកទឹកចិត្តពួកគាត់ជានិច្ច។

ក្នុងខ្លឹមសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលអានដោយឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអានដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តោតសំខាន់ទៅលើ៖ «ឆ្ពោះទៅសម្រេចបាននូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២០», «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» បង្ហាញដល់អ្នកចូលរួមក្នុងឱកាសនោះផងដែរ។

បើតាមលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត បានសហការណ៍គ្នាអនុវត្តយុទ្ធសាស្រ្ត ដែលគាំទ្រដល់ក្រុមឆ្នើម នៅតាមស្រុកប្រតិបត្តិ ដើម្បីឈានទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២០»។

លោក បញ្ជាក់ថា មន្ទីរសុខាភិបាលខេត្ត តាមរយៈមន្ទីរបង្អែក និងមណ្ឌលសុខភាពតាមបណ្តាក្រុងស្រុកបានខិតខំផ្សព្វផ្សាយ ធ្វើយ៉ាងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ការឆ្លងមេរោគអេដសន៍ទូទាំងខេត្តត្បូងឃ្មុំ។