Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុគណៈកម្មការខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំដើម្បី៏ដោះស្រាយ ផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី ដើមឈើហូបផ្លែ និងគម្រោងសាងសង់ អនុស្ថានីយ អគ្គិសនីសួង ខ្សែរបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល

  • បោះពុម្ព

ព្រឹកថ្ងៃ ពុធ ទី ១១ ខែធ្នូ ឆ្នាំ ២០១៩ នេះ នៅសាលប្រជុំ" ក" នៃសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរង ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាំង ជលសា

អគ្គនាយករង អគ្គិសនីកម្ពុជា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង របស់អនុគណៈកម្មារខេត្ត ដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី ដើមឈើហូបផ្លែ និង គណៈកម្មការដោះស្រាយបណ្តឹងសារទុក្ខ ដោយសារគម្រោង សាងសង់អនុស្ថានីយអគ្គិសនីសួង និងខ្សែរបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពី អនុស្ថានីយអគ្គិសនី ស្វាយអន្ទរ ខេត្តព្រៃវែង ទៅអនុស្ថានីយអគ្គិសនីសួង ខេត្តត្បូងឃ្មុំ ។

ដោយមានអញ្ជើញចូលរួម ពីតំណាង អង្គភាពទាំងបីប្រភេទ នាយក នាយករង ទីចាត់ការ លោកប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ ប្រធានអគ្គិសនីខេត្ត លោក-លោកស្រី គណៈអភិបាលក្រុង/ស្រុក ត្បូងឃ្មុំ អូរាំងឪ និង ក្រុងសួង លោក- លោកស្រី មេឃុំ ចៅសង្កាត់ និងមេភូមិពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានមានប្រសាសន៏ថា ជាមួយប្រភពគម្រោងពង្រីកបណ្តាញអគ្គិសនី ថ្មីនេះ ខេត្តត្បូងឃ្មុំ នឹងមានលទ្ធភាពផ្គត់ផ្គង់កើនឡើងដល់ ២៣០ គីឡូវ៉ុល ពីបណ្តាញជាតិ សម្រាប់តម្រូវការបច្ចុប្បន្ន ដែលអាចផ្គត់ផ្គង់ដល់ការប្រើប្រាស់ ដាក់ឲ្យដំណើការជាបន្តបន្ទាប់ នាពេលខាងមុខេនះ។

ឯកឧត្តម បន្តថា គម្រោងសាងសង់ អនុស្ថានីយសួងថ្មីនេះ មានសារសំខាន់ណាស់ ក្នុងការផ្គត់ផ្គង់ដល់តំបន់ឧស្សាហកម្ម នៅតាមបណ្តាក្រុង/ស្រុក តាមទីប្រជុំជន និង ជនបទ ដោយទុកប្រភពនេះ ផ្គត់ផ្គង់ឲ្យក្រុង/ស្រុក ទាំងបី ដោយផ្ទាល់ សម្រាប់ខេត្តត្បូងឃ្មុំ ដែលមានកំណើនបន្តកើនឡើងខ្ពស់ជាលំដាប់។

ឯកឧត្តមបន្ថែម ថាអនុស្ថានីយនេះ ទទួលប្រភពផ្គត់ផ្គង់ពីប្រទេសវៀតណាម បច្ចុប្បន្ន ហើយនៅពេលអនុវត្តគម្រោងសាងសង់ រួចរាល់ហើយ នឹងទទួលប្រភពពីបណ្តាញជាតិថែមទៀត ពីបណ្តាខេត្ត តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ 230kV ដែលនឹងធ្វើឲ្យស្ថិរភាព និងគុណភាព នៃការផ្គត់ផ្គង់មានភាពប្រសើរកើនឡើងជាលំដាប់។

សមិទ្ធផលអនុស្ថានីយទាំងពីរនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព ស្ថិរភាព និរន្តភាព និងកាន់តែល្អប្រសើរជាលំដាប់ ព្រមទាំងចូលរួមចំណែកជួយបង្កើនកំណើន សេដ្ឋកិច្ចជាតិ ដោយខិតប្រភពផ្គត់ផ្គង់ឲ្យកាន់តែខិតទៅជិតអ្នកប្រើប្រាស់ផងដែរ។

ឯកឧត្តមម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងដែរថា អគ្គិសនីកម្ពុជា បានកំពុងអនុវត្តដំណើរគម្រោងការសាងសង់ អនុស្ថានីយសួង តាមរយៈការអភិវឌ្ឍន៏ប្រព័ន្ធបញ្ជូនអគ្គិសនី ជាជំហានៗ រវាងខេត្តព្រៃវែង និង ខេត្តត្បូងឃ្មុំ ក្នុងការដោះស្រាយផលប៉ះពាល់ នានា តួនាទី ភារកិច្ចទទួលខុសត្រូវ ដែលសម្រាប់ខេត្តត្បូងឃ្មុំ ស្ថិតនៅស្រុកក្នុងតំបន់អនុវត្តគម្រោងសាងសង់ រួមមាន ៖ ក្រុងសួង ស្រុក ត្បូងឃ្មុំ និង ស្រុកអូរាំងឳ ជាមួយប្រភពផ្គត់ផ្គង់បន្ត មកពីអនុស្ថានីយអគ្គិសនីស្វាយអន្ទរ ទៅអនុស្ថានីយអគ្គិសនីសួង នៃគម្រោងពង្រីកបណ្តាញអគ្គិសនីជនបទនៃខ្សែរបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល។

ជាចុងកក្រោយ ឯកឧត្តម ពាង ណារិទ្ធ បានវកោតសរសើ ចំពោះការខិតខំអនុវត្តន៏ គម្រោងពង្រីកបណ្តាញអគ្គិសនីជនបទនៃខ្សែរបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល របស់ គណៈកម្មការខេត្តត្បូងឃ្មុំ អោយមានប្រសិទ្ធិភាពខ្ពស់ ដែលស្ថិតនៅតំបន់ភូមិសាស្រ្ត ក្រុង/ស្រុក ទាំងបីនេះ គឺបានរួមចំណែកបម្រើដល់លើវិស័យ នានា ដ៏សំខាន់នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសក្នុងគោលដៅប្រែក្លាយខេត្តត្បូងឃ្មុំ ឲ្យទៅជាខេត្ត ដែលមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ដោយធានាបានគុណភាពខ្ពស់ និងផ្គត់ផ្គង់ការប្រើប្រាស់បានយូរអង្វែង៕