Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ រៀបចំពិធីសូត្រគម្ពីរអាល់គួរអានុលការីម លើកទី ៤ ថ្នាក់ខេត្ត ឆ្នាំ២០១៩-២០២០

  • បោះពុម្ព

ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល

ខេត្តត្បូងឃ្មុំ និងឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រគម្ពីរអាល់គូរអាននុលការីម លើកទី ៤ ថ្នាក់ខេត្ត ឆ្នាំ២០១៩-២០២០ ដើម្បីត្រៀមជ្រើសរើសបេក្ខភាពទៅសូត្រគម្ពីរថ្នាក់ជាតិ ។

ពិធី សូត្រគម្ពីរគួរអានុលការីមថ្នាក់ខេត្តលើកទី ៤ បានប្រារព្ឋធ្វើនៅវិហារអ៊ីស្លាមពោធិឥន្ទទី១ ស្រុកពញាក្រែក នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ក៏មានអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ ជា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក អភិបាលស្រុក កងកម្លាំងប្រដាប់អវុធទាំង បី ប្រភេទ ព្រឹទ្ធាចារ្យ អ៊ីម៉ាំង កូនៗ ករី ករីអះ និង បងប្អូនសាសនិកឥស្លាមជាង ១២០០ នាក់ ។

ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និង ជាប្រធានគណៈកម្មការពិធីសូត្រគម្ពីអាល់គួអានុការីម បានបញ្ជាក់ថា៖ ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅ កាលពីសម័យព្រះរាជាណាចក្រកម្ពុជា លើកទី ១ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់ព្រះករុណា ព្រះបរមរតនកោដិ សម្តេចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏មានការចាត់តាំង ពិធីសូត្រ ជាលក្ខណៈជាតិ ផងដែរ ។

ឯកឧត្តម បានបន្តថា ក្រោយពីខកខាន ក្នុងរបបប្រល័យពូជសាសន៏ ប៉ុល ពត អស់រយៈ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ បន្ទាប់ពីថ្ងៃរំដោះប្រទេស ជាតិ នាថ្ងៃទី ០៧ មករា ១៩៧៩ ទើបចាប់ពី ឆ្នាំ ១៩៩១ មក ពិធីសូត្រ គម្ពីរអាល់គូរអាននុលការីម ថ្នាក់ជាតិ ក៏ត្រូវបានចាត់តាំងប្រារព្ធឡើងវិញ ជារៀងរាល់ឆ្នាំ ហើយក៏មានការប្រឡងថ្នាក់ខេត្ត ដើម្បីជ្រើសរើស ជ័យលាភី ជាករី(បេក្ខជន) ករីអះ(បេក្ខនារី) ទៅប្រឡងថ្នាក់ជាតិ ។

ថ្លែងនាឱកាស នោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានមានប្រសាសន៏ថា ដោយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ជាសេនាធិការ បានសហការ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗ របស់សាសនិកឥស្លាមកម្ពុជា ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ និងវប្បធម៌ពហុជនជាតិ ដែលមានសកម្មភាពយ៉ាងផុសផុល និងសស្រាក់សស្រាំ។

ឯកឧត្តម កេង ប៊ុនណា ក៏បានបង្ហាញនូវការពេញចិត្តចំពោះការសូត្រគម្ពីរអាល់គូរអាននុលការីម លើកទី ៤ ថ្នាក់ខេត្ត ឆ្នាំ២០១៩-២០២០ លើ ប្រធានបទទាំងអស់ពិតជាសមស្របបំផុតសម្រាប់បរិកាសបច្ចុប្បន្ន និងផ្សារ ភ្ជាប់នឹងគោលនយោបាយដែលត្រូវបានអនុវត្ត យ៉ាងសស្រាក់សស្រាំ និងកំពុងមានចលនាយ៉ាងផុសផុល នៅតាមមូលដ្ឋានគ្រប់ទិសទី នៃប្រទេសជាតិយើង។

ឯកឧត្តម បានបញ្ជាក់ថា ទាំងនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងចូលរួមក្នុងចលនារក្សាគុណតម្លៃជាតិ ការពង្រឹង និងពង្រីកគុណធម៌ និងសីលធម៌ ក្នុងជួរសាសនិកឥស្លាម ការកសាងមោទនភាពជាតិ នៅ មូលដ្ឋាន សហគមន៍របស់បងប្អូន។

ពិតជាសមស្របបំផុតសម្រាប់បរិយាការណ៍បច្ចុប្បន្ន ដោយហេតុថាដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង និងរស់រវើក នៅក្នុងសហគមន៍ ឥស្លាម ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក ជា ពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។

ឯកឧត្តម កេង ប៊ុនណា ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះជោគជ័យ និងលទ្ធផលល្អ ដែលសហគមន៍ឥស្លាមទទួលបាន ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ តំណាងឲ្យកម្ពុជា លើឆាកអន្តរជាតិកន្លងមក ដែលបានបង្ហាញថា កម្ពុជា ពិតមែនតែជាប្រទេសតូច មានសាសនិកឥស្លាមតិចតួចបំផុត តែទទួលបានលទ្ធផលល្អ អាចប្រជែងជាមួយប្រទេសធំៗ និងមានសាសនិកឥស្លាមជាច្រើន ដែលបាចូលរួមសូត្រ៕