Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម យូ ស៊ុនឡុង និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ច រៀបចំពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកស្អែកនេះ

  • បោះពុម្ព

នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង

ប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានចុះពិនិត្យរៀបចំពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតក្នុងភូមិដារកណ្តោក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានឲ្យដឹងថា បើតាមការគ្រោងទុក ពិធីសម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារនេះ នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀនសួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ដូច្នេះពាក់ព័ន្ធការងាររៀបចំពិធីការ និងសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គពិធីទាំងមូលត្រូវត្រៀមលក្ខណៈទទួលភ្ញៀវកិត្តិយសជាតិអន្តរជាតិ និងប្រជាពលរដ្ឋចំនួនប្រមាណ ៨ពាន់នាក់។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ ក៏មានកិច្ចប្រជុំពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិត នៃការទទួលខុសត្រូវក្នុងដំណើរការ ពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជា អង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បញ្ជាក់ថា ផ្សារដារនេះ នឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅ តាមព្រំដែនកម្ពុជា និងវៀតណាម ។

គួររំលឹកផងដែរថា ផ្សារដារនេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម ៕