Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់ឲ្យបានដាច់ខាត រាល់អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ

  • បោះពុម្ព

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២

ធ្នូ ២០១៩ ខួបលើកទី១៣ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជូញដូរមនុស្ស» ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងលោកជំទាវ ។

ក្នុងសារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលអានដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បង្ហាញទៅកាន់អ្នកចូលរួមទាំងអស់ មានខ្លឹមសារពោពេញដោយអត្ថន័យ ជុំវិញការទប់ស្កាត់ ការជួញដូរ មនុស្ស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនៅគ្រប់រូបភាព ឆបោកដែលឈានដល់ ការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល និងខេត្តផ្សេងៗទៀតមកចូលរួមពិធីបុណ្យឆ្លងឆ្នាំសកល២០២០ខាងមុខនេះ នៅក្នុងបរិវេនរដ្ឋបាលខេត្ត ដែលនឹងមានការប្រគុំតន្រ្តី រាំលេងសប្បាយជុំគ្នា និងទស្សនាការបាញ់កាំជ្រួចអបអរបុណ្យឆ្លងឆ្នាំផងដែរ។

បើតាមលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកលដែលនៅតែបន្តកើតមាន អាស្រ័យដោយកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្ត ច្បាប់ នឹងការឆក់ឳកាសពីជនល្មើស។

រូបភាពអំពើជួញដូរ មនុស្សមិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញបាតុភាពមួយចំនួនដែលទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពដែលហៅថា អំពើជួលពរពោះជំនួស ទៀតផង ។

ដែលនេះជាកង្វល់ថ្មីមួយទៀតដែលចាំបាច់ត្រូវ មានវិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។