បណ្តាញសង្គម

ព្រឹត្តិការណ៍ដ៏អស្ចារ្យ កម្មវិធីឆ្លងឆ្នាំសកលឆ្នាំថ្មីឆ្នាំ ២០២០ នៅខេត្តត្បូងឃ្មុំ សូមចូលរួមសប្បាយរីករាយជុំគ្នា!!

ដើម្បីអបអរសាទរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០១៩ ឆ្លងឈានចូលឆ្នាំ២០២០ ដែលនឹងខិតជិតមកដល់នាពេលខ្លីខាងមុខនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំ

ព្រឹត្តិការណ៍សប្បាយសប្បាយ រីករាយជុំគ្នា ដោយមានការបង្ហោះគោម ទស្សនាការដុតកាំជ្រួចភ្លឺផ្លេក ចែងចាំងពាសពេញផ្ទៃមេឃ ជាចំណីភ្នែកដ៍ស្រស់ស្អាតសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ចូលរួមទស្សនា ជាពិសេសការប្រគុំតន្ត្រី រាំលេងសប្បាយជុំគ្នាទល់ភ្លឺផងដែរ។

កម្មវិធីនេះមានរយ:ពេលមួយថ្ងៃ គឺចាប់ពីល្ងាចថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ដើម្បីកុំឲ្យព្រឹត្តិការណ៍ដ៏ពិសេសចុងឆ្នាំចាស់ផ្លាស់ចូលដើមឆ្នាំថ្មីកន្លងផុតទៅនោះ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៍ដូចជាទូទាំងប្រទេស ទាំងភ្ញៀវជាតិអន្តរជាតិ កុំភ្លេចមកចូលរួមទស្សនាកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២០២នៅបរិវេណទន្លេសិប្បនិមិត្ត ទីរួមខេត្តត្បូងឃ្មុំឲ្យបានច្រើនកុះករទាំងអស់គ្នា។ សូមអរគុណ