Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងពលរដ្ឋខេត្តត្បូងឃ្មុំទាំងមូល ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ពោរពេញដោយបេះដូងមនុស្សធម៍ ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណ៧០០០នាក់ នៅស្រុកមេមត់

  • បោះពុម្ព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ព្រោះ

សុខភាពគឺកត្តាចម្បងទី១ ក្នុងការសម្រេចគ្រប់ការងារទាំងបច្ចុប្បន្ន និងនៅអនាគត។

ឯកឧត្តមបណ្ឌិតថ្លែងបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខពលរដ្ឋ និងថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥៥៧នាក់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ដែលបានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋប្រមាណ៧០០០នាក់ នៅវិទ្យាល័យមេមត់ ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងមានអាហារសាមគ្គី និងចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងពលរដ្ឋក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្រវ័យក្មេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈកម្មការទី៧ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងខេត្តត្បូងឃ្មុំ តាមរយៈក្រុមការងារគ្រួពេទ្យស្ម័គ្រចិត្ត ដែលចុះមកស្រុកមេមត់ខេត្តត្បូងឃ្មុំ នាពេលនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ឲ្យដឹងថា បើតាមផែនការពិនិត្យ ព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងចំនួនប្រមាណ២០០០នាក់ប៉ុណ្ណោះ តែជាក់ស្ដែងនៅថ្ងៃនេះ ក្រុមគ្រូពេទ្យដែលពោរពេញដោយជំនាញសមត្ថភាព និងមានបេះដូងមនុស្សធម៍ សែនកក់ក្តៅ បានបន្តពិនិត្យព្យាបាលរហូតទៅដល់ប្រមាណ៧០០០នាក់ នេះគឺជាទឹកចិត្តមនុស្សធម៍មិនអាចកាត់ថ្លៃបាន ចំពោះពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេសទាំងមូល។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដោយក្នុងនោះលោកក៏សង្ឃឹមថា លោកគ្រូអ្នកគ្រូពេទ្យដែលស្ម័គ្រចិត្តទាំងអស់នេះ នឹងបន្តចុះជួយពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំជាបន្តទៀតផងដែរ។

សូមជម្រាបថា៖ តាមទស្សនៈវិស័យ និងគោលការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ៕