Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមជើងខ្លាំងមន្ទីរគណបក្សខេត្តត្បូងឃ្មុំ លើកពានរង្វាន់កីឡាវាយប៉េតង់ចំនួន២ផ្ទួនៗគ្នា នាឆ្នាំថ្មីនេះ

  • បោះពុម្ព

នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកួតកីឡាវាយប៉េតង់លក្ខណៈមិត្តភាព ដកស្រង់បទពិសោធន៍

អបអរសាទរខួបអនុស្សារីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០២០ ក្រោមអធីបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណកម្មការប្រកួត ក្រុមកីឡាករមន្ទីរគណបក្សខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត។

ការប្រកួតវាយប៉េតង់លក្ខណៈមិត្តភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បង្កើនសាមគ្គីភាព មិត្តភាព ការប្រាស្រ័យទំនាក់ទំនងគ្នារវាងក្រុមកីឡាករដែលកំពុងបម្រើការងារនៅតាមមន្ទីរជំនាញរៀងៗខ្លួនជុំវិញខេត្តត្បូងឃ្មុំ ក៍ដូចជាដើម្បីទទួលបានសុខភាពល្អ តាមរយៈការលេង និងប្រកួតកីឡា។

ឆ្លងកាត់ការប្រកួតដ៍ស្វិតស្វាញរួចមក ជាលទ្ធផលជ័យលាភីលេខ១ វាយប៉េតង់លក្ខណៈមិត្តភាពដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី៤១ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០២០នេះ បានទៅលើក្រុមមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។

គួររំលឹកថា៖ នេះជាពានជ័យលាភីលេខ១ទី២ហើយ ដែលក្រុមកីឡាករមន្ទីរគណបក្សខេត្ត ខិតខំប្រកួតប្រជែងដណ្តើមយកមកបាន លើវិញ្ញាសារវាយប៉េតង់ បន្ទាប់ពីពានរង្វាន់ទី១ ដណ្តើមយកបាន ក្នុងការប្រកួតកីឡាមហាជន ពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ កាលពីពេលកន្លងទៅថ្មីនេះ។