Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលស្រុកក្រូចឆ្មារ បើកប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ដោយផ្ទាល់ ដកហូតបានវត្ថុតាងមួយចំនួន ឯអ្នកលែងរត់បាត់ស្រមោលបាតជើងសព្រាត

  • បោះពុម្ព

នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុកក្រូចឆ្មារ លោក សយ ទូច បានដឹកនាំកម្លាំង

នគរបាលចំនួន៦នាក់ និងកំលាំងសឹករងចំនួន៤នាក់ ចុះបង្ក្រាបទីតាំងសៃវៀនជល់មាន់១កន្លែងដោយផ្ទាល់ដោយឆ្លងកាត់ព្រៃកៅស៊ូ ចំការស្វាយចន្ទី ទំរាំដល់ទីតាំង នៅចំណុចត្រពាំងខ្សាច់ ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយចាប់ដកហូតវត្ថុតាងមួយចំនួន ខណៈអ្នកញៀនល្បែងស៊ីសង រត់បាត់ស្រមោលបាតជើងសព្រាតអស់រលីង។

លោក សយ ទូច បានបញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមញៀនល្បែងជល់មាន់ ធ្វើឡើងវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីទទួលព័ត៌មានពីមហាជនបានរាយការណ៍មកថា មានការលួចជល់មាន់នៅទីតាំងខាងលើ។

ភ្លាមៗលោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបង្រ្កាប ប៉ុន្តពេលទៅដល់ មុខសញ្ញាក្រុមអ្នកញៀនល្បែងជល់មាន់បានរត់បាត់អស់ បន្សល់ទុកវត្ថុតាងមួយចំនួន ហើយកងកម្លាំងចាប់ដកហូតបាន រួមមាន មាន់ជល់១ក្បាល ស៊ុំមាន់១៥ និងកៅអីជ័រចំនួន១៧ និងបានរុះរើដុតកម្ទេចចោលសៃវៀនបញ្ជល់មាន់ នៅនឹងកន្លែងតែម្តង។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលឃុំឈូក ស្រុកក្រូចឆ្មារ ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យយកមកធ្វើការអប់រំ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕