បណ្តាញសង្គម

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ ការិយាល័យគយនិងរដ្ឋាករ មេមត់ ក្នុង​ស្រុក​មេមត់​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ រដ្ឋបាលនិង អគារ

ស្នាក់នៅ ការិយាល័យ គយ និងរដ្ឋាករ មេមត់ នៃ សាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំ រូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដែល ផ្លូវ ឆ្ពោះ ទៅ ច្រក របៀង ដូនរ័ត្ន ព្រំដែនកម្ពុជាវៀតណាម។

ពិធីសម្ពោធនេះធ្វើឡើងនាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីគយទូទាំងខេត្ត។

មានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើ នាឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នបានលើកឡើងថា គ្រប់ការិយាល័យគយនិងរដ្ឋាករស្រុកមេមត់ និងសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ ត្រូវខិតខំរកចំណូលជូនរដ្ឋ បន្ថែមទៀត ដែលកិច្ចការនេះ ត្រូវមានការចូលរួមគាំទ្រ ពី ថ្នាក់ដឹកនាំខេត្តផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា មន្ត្រីជំនាញគយដែលទទួលបានការិយាល័យ ក៏ដូចជា កន្លែងធ្វើការបានល្អហើយ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។

ហើយសមិទ្ធិផល ទាំងនេះ គឺដោយសារការខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងមានការយកចិត្តទុកដាក់របស់ក្រសួង និងអគ្គនាយកដ្ឋាន គយ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើទៀតថាសូមឱ្យមន្ត្រីគយគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីឲ្យសក្តិសមនឹងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ហើយក៏សូមមានការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ផងដែរ ។