បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បន្តផ្ដល់ភាពកក់ក្តៅ ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាផ្តល់ជូនសិស្សដែលសន្លប់ទាំង៤១នាក់ នៅវិទ្យាល័យក្រូចឆ្មារ

នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្

ត បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងនាំយកថវិកាចែកជូនដល់សិស្សានុសិស្សដែលដួលសន្លប់ទាំង៤១នាក់ នៅវិទ្យាល័យក្រូចឆ្មារ ដើម្បីសម្រួលដល់ការហូបចុក និងតម្រូវការផ្សេងៗ ដែលជាការយកចិត្តទុកដាក់បំផុតពីសំណាក់ថ្នាក់ដឹកនាំខេត្ត មានចំពោះពលរដ្ឋគ្រប់រូប។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំសិក្សា ធ្វើជាកូនល្អ សិស្សល្អ មិត្តភក្តិល្អ ដើម្បីអនាគតល្អ សាកសមជាទំពាំងស្នងឫស្សីប្រទេសជាតិ ពិសេសអាជ្ញាធរ ស្រុក ឃុំ ភូមិ លោកគ្រូ និងអ្នកគ្រូពេទ្យ ត្រូវបន្តការតាមដាន និងព្យាបាលឲ្យបានទាន់ពេលវេលា ហើយបើមានបញ្ហាអី្វកើតឡើងត្រូវរាយការណ៍ជូនខេត្តភ្លាម ដើម្បីមានចំណាត់ការ ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមករា ចាប់ពីម៉ោង១ដល់៣រសៀល មានសិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់ (ស្រី១២នាក់) ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោងព្រឹក មានសិស្ស ២៨នាក់ (ស្រី ១៧នាក់) និងពីអនុវិទ្យាល័យក្រូចឆ្មារចំនួនម្នាក់ សរុបចំនួន ៤១នាក់ (ស្រី៤០នាក់) បានដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗក្រោយទទួលដំណឹង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះអន្ត្រាគមន៍ គឺមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

បើតាមការសន្និដ្ឋានពីការក្រុមគ្រូពេទ្យ សិស្សដួលសន្លប់មកពីកត្តាសុខភាព៖ សិស្សខ្សោយ អាហារមិនទៀងទាត់ ខិតខំសិកស្សាពេកសម្រាកមិនគ្រប់គ្រាន់ ក្នុងនោះចំណោម ៤១នាក់ អ្នកជំងឺខ្វះជាតិស្ករ ៥ករណី ខ្វះជាតិកាល់ស្យូម ៣ករណី ក្រៅពីនេះពាក់ព័ន្ធអារម្មណ៍តក់ស្លុត ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់៕