Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យរកឃើញ និងដកហូតទឹកក្រូចខូចគុណភាព៧០កំប៉ុង នំចម្រុះ១០គីឡូក្រាម និងត្រីបបែលងៀតផ្ទុកសារធាតុគីមី០៩គីឡូក្រាម ពីផ្សារជីមាន់ ក្នុងស្រុកពញាក្រែក

  • បោះពុម្ព

ដើម្បីពង្រឹងគុណភាពទំនិញ និងសុវត្ថិភាពម្ហូបអាហារលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត

សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពីការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានថ្លែងបញ្ជាក់ថា ក្នុងសកម្មភាពនោះ មន្ត្រីកាំកុងត្រូល ធ្វើការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហបអាហារដែលកំពុងដាក់តាំងលក់ ជាក់ស្តែងគឺត្រួតពិនិត្យកាលបរិច្ឆេទលើសំបកវេចខ្ចប់ និងធ្វើតេស្តលើត្រីបបែលងៀត ត្រីហើម ផ្អក ប្រហុក សណ្តែកបណ្តុះ បង្គារ និងមឹកក្រៀម។

ក្រោយត្រួតពិនិត្យ ជាលទ្ធផលបានរកឃើញ និងដកហូតភ្លាមៗទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួនរួមមាន ទឹកក្រូច៧០កំប៉ុង នំចម្រុះ១០គីឡូក្រាម និងត្រីបបែលងៀតមានផ្ទុកសារធាតុគីមីបូរ៉ាក់ ចំនួន០៩គីឡូក្រាម ដើម្បីយកទៅកម្ទេចចោល។

ព្រមទាំង បានយកគំរូផលិតផលទំនិញចំនួន ២៤គំរូ ក្នុងនោះមានបន្លែ១៤គំរូ និងផ្លែឈើ១០គំរូ បញ្ជូនទៅមន្ទីរពិសោធន៌កាំកុងត្រូល ដើម្បីវិភាគរកសំណល់ថ្នាំពុលកសិកម្មជាបន្ត។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៍ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕