Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈប្រតិភូខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមអបអរសាទរ ជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តបុិញភឿក

  • បោះពុម្ព

គណៈប្រតិភូថ្នាក់ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ រួមជាមួយគណៈប្រតិភូខេត្តកំពង់ចាម កំពង់ធំ មណ្ឌលគិរី

និងស្ទឹងត្រែង បានអញ្ជើញទៅកាន់ខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីអបអរ សាទរនិងជូនពរ ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។

ឯកឧត្តម ពាង ណារិទ្ធ បានកត់សម្គាល់ពីការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ ដែលកើតចេញពីការរួមចំណែករបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តត្បូងឃ្មុំ-បុិញភឿក។

ឯកឧត្តម ជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២០នេះ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការនេះ នឹងកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើន ទាំងផ្នែកជីវភាពរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាជនខេត្តបុិញភឿក ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ។

ជាចុងបញ្ចប់នៃពិធីនេះ ភាគីនៃតំណាងខេត្តទាំង៥ ក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងស្និទ្ធស្នាលបំផុត៕