Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ស៊ាក ឡេង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំស្តីពីការធ្វើបច្ចុប្បន្នភាព គ្រួសារបក្ស ក្រុមបក្ស និងសមាជិកបក្សឡើងវិញ

  • បោះពុម្ព

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំស្តីពីការធ្វើបច្ចុប្បន្នភាព គ្រួសារបក្ស

ក្រុមបក្ស និងសមាជិកបក្សឡើងវិញ។

ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីឯកឧត្តម ពាង ណារិទ្ធ អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គ្រួសារបក្សនិងក្រុមបក្សខេត្តជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ៖ កិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយផែនការណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាព ជូនដល់សមាជិក សមាជិការគ្រួសារបក្ស ក្រុមបក្ស និងសមាជិកបក្ស យកទៅអនុវត្តនៅតាមមូលដ្ឋានអោយទទួលបានជោគជ័យ ។

ជាមួយគ្នានោះ ឯកឧត្តម យីន គីមហ៊ន ប្រធានគណៈចាត់តាំងគណបក្សខេត្ត បានធ្វើបទបង្ហាញស្ដីពីផែនការយុទ្ធសាស្រ្តរបស់គណបក្សខេត្ត និងណែនាំអោយគ្រួសារបក្ស ក្រុមបក្ស និងសមាជិកបក្សនៅតាមមូលដ្ឋានទាំងអស់ ត្រូវធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែរបស់ខ្លួន ជូនគណបក្សខេត្តអោយបានទាងទាត់ផងដែរ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់សមាជិក សមាជិកា ត្រូវយកស្ថិតិខែមករា ឆ្នាំ២០២០ ជាគោលដើម្បីផ្ទៀងផ្ទាត់ ដោយត្រូវរៀបចំរចនា សម្ព័ន្ធដើម្បីធ្វើជំរឿនតាមផែនការណែនាំ និងដើម្បីអនុវត្តនូវយុទ្ធសាស្រ្ត របស់គណៈកម្មាធិការកណ្តាល ដែលមានខ្លឹមសារថា“សមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក” និងត្រូវជម្នះលើគ្រប់ការងារទាំងអស់ដែលគណបក្សបានដាក់អោយអនុវត្តន៍ ដើម្បីទទួលបាននូវភាពជោគជ័យដ៏ត្រចេះត្រចង់។