Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ ទទួលបានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិកើនឡើង ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០នេះ

  • បោះពុម្ព

បើទោះបីខេត្តត្បូងឃ្មុំគឺជាខេត្តកូនពៅ ដែលកំពុងនឹងអភិវឌ្ឍក៏ពិតមែន ប៉ុន្តែសម្រាប់វិស័យទេសចររបស់ខេត្តត្បូងឃ្មុំវិញ ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ គឺមានការឡើនឡើងជាលំដាប់នៃភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកដើរលេងកំសាន្ត ទស្សនា និងគយគន់ទេសភាព ស្របយកខ្យល់បរិសុទ្ធនៅតាម រមណីយដ្ឋាន តំបន់ប្រវត្តិសាស្រ្ត និងសហគមន៍ទេសចរណ៍មួយចំនួនផងដែរ។

ដោយឡែក ក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០ ត្រូវបានបញ្ចប់នាពេលថ្មីៗនេះ យើងសង្គេតឃើញថា នៅក្នុងខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិនដ៏ច្រើនសន្ធឹកសន្ធាប់ បាននាំគ្នាសែនព្រេន និងដើរលេងកំសាន្តទៅតាមបណ្ដារមណីយដ្ឋានធម្មជាតិ និងកែច្នៃនានា ក្នុងខេត្តយ៉ាងច្រើនកុះករ។

បើតាមការអោយដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន_ វៀតណាម នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេតត្បូងឃ្មុំមានភ្ញៀវទេសចរសរុបចំនួន ១៩,០២៩នាក់ ស្រី១១,៣១០នាក់ ធៀបឆ្នាំមុនឆ្នាំ២០១៩ មានចំនួន១២,៦១៨នាក់ កើនឡើង៥០,៨០% អន្តរជាតិចំនួន ៧នាក់ ស្រី៣នាក់ កើនឡើង100% ១.រមណីយដ្ឋាន ព្រះធាតុបាស្រី៤៣៨នាក់ ស្រី២៧០នាក់ ២.រមណីយដ្ឋានហ្លួងព្រះស្តេចកន ៤៤៩នាក់ ស្រី២៥៣នាក់ ៣.រមណីយដ្ឋានភូមិអភិវឌ្ឍអន្លង់ជ្រៃមានចំនួន៧,៩៣៨នាក់ ស្រី៤,៣៧៩នាក់ ៤.រមណីយដ្ឋានទឹកធ្លាក់ហោង៥១៨នាក់ ស្រី៣៣១នាក់ អន្តរជាតិ ២នាក់ ៥.សហគមន៍ទេសចរណ៍ OBT ផ្កាឈូករ័តន៍២,៨៦៧នាក់ ស្រី១,៦៦៦នាក់ អន្តរជាតិ៥នាក់ ៦.តំបន់រដ្ឋបាលប្រមូលផ្តុំសាលាខេត្ត(ទន្លេសិប្បនិម្មិត)៦.៧៥៦ នាក់ស្រី៤,៤១១នាក់ផងដែរ។