បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្ពោធសមិទ្ធិផលនានា ក្នុងវត្តត្រពាំងឫស្សីមានតម្លៃប្រមាណជិត៥០មុឺនដុល្លារ និងចុះពិនិត្យការងារជីកប្រឡាយនៅឃុំរការខ្នុរ ដោយផ្តល់ថវិកាប្រមាណ៦០មុឺនដុល្លារ សំរាប់សាងសង់ទំនប់បង្ហៀរស្ទាក់ទឹក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ

តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព កាត់ខ្សែបូសម្ពោធឆ្លងសាលាធម្មសភា ភាសាលាពុទ្ធិកបឋមសិក្សា កុដិ របង ខ្លោងទ្វារ សាបទីធ្លារ និងសមិទ្ធផលនានាក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងឬស្សី ក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណ៥០មុឺនដុល្លារ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំក្រសួងដែនដី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជាវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធិផលយ៉ាងច្រើនក្នុងវិស័យពុទ្ធចក្រដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់គោរពប្រតិបត្តិក្នុងវត្តត្រពាំងឬស្សីនាពេលនេះ ផ្ដើមចេញដោយកត្តាសុខសន្តិភាពពេញលេញ ក្នុងការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវពីសំណាក់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា រយ:ពេល៤១ឆ្នាំពលរដ្ឋរស់នៅដោយសុខសុភមង្គល មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ដោយសារទទួលផលពីសុខសន្តិភាពយូរអង្វែង ដែលសម្តេចតេជោ បានខិតខំនាំមក និងថែរក្សាការពាររៀងរហូតទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដូចនេះពលរដ្ឋគ្រប់រូប ត្រូវបន្តបោះឆ្នោត និងជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជំនឿជឿជាក់នេះហើយ ជាការផ្តល់នូវកម្លាំងចិត្ត ដល់សម្តេចតេជោ មានលទ្ធភាពពូនជ្រុំសុខសន្តិភាព និងការអភិវឌ្ឍន៍ជារៀងរហូតទៅ នេះគឺជាសំណូមរបស់ឯកឧត្តមផ្ទាល់ ព្រោះថាបងប្អូនប្រជាពរដ្ឋទាំងអស់ ធ្វើបានដូច្នេះគឺបានចាត់ទុកបំពេញនូវកាតព្វកិច្ចតបស្នងសងគុណ ដល់សម្តេចតេជោ ក៍ដូចជាសម្រាប់កម្ពុជារបស់យើងទាំងអស់គ្នាដូចគ្នា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ក៏បានបំពាក់នូវមេដៃកិត្តិយសដល់សប្បុរសជនមានស្នាដៃក្នុងការចូលរួមកសាងសមិទ្ធិផលក្នុងវត្ត បានផ្ដល់ជូនថវិកា ២៧០០០ដុល្លារ ដែលនៅសេសសល់ជំពាក់ថ្លៃជាង ព្រមទាំងផ្ដល់ជូននូវថវិការ ក្រណាត់ស សម្ភារៈសិក្សាដល់យាយជីតាជីលោកគ្រូអ្នកគ្រូ គ្រូពេទ្យ និងសិស្សានុសិស្សផងដែរ។

ដោយខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋ ពិសេសប្រជាកសិករ ក្នុងការប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមទាំងឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងក្រុមការងារ នៅថ្ងៃដដែលនេះ បានបន្តចុះពិនិត្យការងារជីកប្រឡាយនៅឃុំរការខ្នុរ ដោយបានផ្តល់ថវិកាប្រមាណ៦០មុឺនដុល្លារ សំរាប់សាងសង់ទំនប់បង្ហៀរស្ទាក់ទឹកប្រេីប្រាស់លេីដំណាំកសិផលប្រមាណជាង២០០០ហិកតា សំរាប់ប្រយោជន៍ប្រជាកសិករ ក្នុងឃុំចំនួន២ គឺឃុំរការខ្នុរនិងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។