បណ្តាញសង្គម

ក្មេងប្រុស តំឡាន់ ចាប់កុមារីរំលោភ រួចសំលាប់នៅ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្មេងប្រុស និយាយមិនចេញ (តំឡាន់) បានចាប់កុមារី រំលោភបានសម្រេច ហើយសំលាប់ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ចំណុចព្រៃឈើទាល ខាងត្បូង ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោក អនុសេនីយ៍ទោ កេត ថន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រឡប់ បានឲ្យដឹងថា ករណីឃាតកម្ម រំលោភ សេពសន្ថវៈ ហើយ សំលាប់ ទៅលើជនរងគ្រោះ ឈ្មោះ ណាក់ ស្រីតូច ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិអណ្តូងពក ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។ ត្រូវបានជនល្មើស ធ្វើសកម្មភាព យកស្លឹកឈើញុកមាត់ រំលោភសំលាប់ នៅកន្លែងកើតហេតុខាងលើ ។

ខណៈពេល ឪពុកម្តាយទៅចំការ ទុកក្មេងរងគ្រោះ នៅជាមួយយាយ ។ ក្រោយពីការ ស្រាវជ្រាវក្នុងករណីនេះ មានការពាក់ព័ន្ធ ទៅលើ ជនសង្ស័យ ឈ្មោះ កាំង ដា ហៅ តុយ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយជនរងគ្រោះដែរ ។ លោកមេប៉ុស្តិ៍ បានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ តាមរកជននេះ តែគេបានគេចខ្លួន លុះដល់ម៉ោង១១ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានឃើញជនសង្ស័យ ពួននៅក្បែរផ្ទះ ទើបកម្លាំងឃាត់ខ្លួនតែម្តង ។ ហើយប៉ុស្តិ៍ក៏បាន បញ្ជូនជនសង្ស័យ ទៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំចាត់ ការទោតាមនីតិវិធី ៕