Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF)

  • បោះពុម្ព

នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារគាំទ្រគម្រោងថ្នាក់ខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ និងអ្នកផ្សព្វផ្សាយព័ត៌មានចល័តឃុំគោលដៅ ទទួលបានការយល់ដឹងពីសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត

ស្ដីពីផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រកសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF) នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ការបើកសិក្ខាសាលាផ្សព្វផ្សាយសកម្មភាពនិងថវិកាថ្នាក់ខេត្តនាពេលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ លោក ណុប ណូវី មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិមកពីក្រសួងមហាផ្ទៃ និងលោក គាំ សុគន្ធ មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ ទន្លេសាប ជំហាន២ នៅខេត្តត្បូងឃ្មុំ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលរងខេត្ត បានកោតសរសើរ ដល់ក្រុមការងាររអនុវត្តគម្រោងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាឃុំ សេវាករទី៦ សេវាករទី៧ សមាគមកែលម្អជីវភាព ដែលបានខិតខំប្រឹងប្រែងក្នុងការររនុត្តគម្រោងឆ្នាំ២០១៩កន្លងមក គូរអោយកត់សម្គាល់ ។

ឯកឧត្តម មានប្រសាសន៍ថា សិក្ខាសាលាស្តីពីការរៀបផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០នាពេលនេះ គឺ ដើម្បីពិភាក្សា និងឈានដល់ការព្រមព្រៀង ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាន លោក លោកស្រី មេឃុំ ក្រុមគាំទ្រគម្រោងថ្នាក់ខេត្ត ស្រុក សេវាករ និងសមាគម លើវិសាលភាព សកម្មភាពភាព ដែលនឹងត្រូវលើកយកមកអនុវត្តនៅឃុំ គោលដៅក្នុងឆ្នាំ២០២០ ។

ម្យ៉ាងទៀត គម្រោងនិងអនុវត្តនៅក្នុងខេត្តត្បូងឃ្មុំ មានចំនួន៣ស្រុក គឺស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងមានឃុំចំនួន២១ឃុំ។

ឯកឧត្តម ចេង ប៉ុណ្ណារ៉ា បន្តថា៖ ដើម្បីឱ្យសម្រេចបានជោគជ័យតាមផែនការសកម្មភាពរបស់គម្រោង យើងទាំងអស់គ្នា ត្រូវយកចិត្តទុកក្នុងការអនុវត្តរាល់ គម្រោងទាំងអស់ ដែលមាននៅក្នុងឃុំ សង្កាត់របស់ខ្លួន និងធានាឱ្យការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ធន់ទ្រាំទៅនឹងហានិភ័យ គ្រោះមហន្តរាយផ្សេងៗ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមមូលដ្ឋានរបស់ខ្លួន។

ក្រៅពីនោះតាមរយៈសិក្ខាសាលាខាងលើនេះ នឹងធ្វើឲ្យសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលផ្លែផ្កា ដូចគោលបំណងដែលបានរំពឹងទុកផងដែរ ៕