Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវពលរដ្ឋចូលរួមពិធីចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមឲ្យបានច្រើនកុះករ ពិសេសអ្នកមានស្នាដៃចាប់ត្រីបានច្រើនជាងគេ នឹងទទួលប្រាក់រង្វាន់!!

  • បោះពុម្ព

ជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈ ប្រជាពលរដ្ឋឃុំជាំក្រវៀន ស្រុកមេមត់ តែងតែប្រារព្ធពិធីចាប់ត្រី នៅរមីណយដ្ឋានបឹងត្រពាំងក្រម ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

«ពិធីចាប់ត្រី»នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ។

សូមរំលឹកថា កាលពីឆ្នាំ២០១៩កន្លងទៅ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមចាប់ត្រី ចំអិនពិសាររាំលេងកំសាន្តជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងគ្រាដែលចុះជួបសួរសុខទុក្ខជាមួយពលរដ្ឋតាមមូលដ្ឋានកន្លងមក តែងតែអំពាវនាវដល់ពលរដ្ឋមិនថានៅតំបន់នោះ ក្នុងខេត្ត ឫតាមបណ្តារាជធានីខេត្តនានា អញ្ជើញមកចូលរួមចាប់ត្រី ចំអិនពិសារសប្បាយជុំគ្នា ជាពិសេសឆ្នាំនេះ នឹងមានប្រាក់រង្វាន់សម្រាប់អ្នកមានស្នាដៃ ចាប់បានច្រើនជាងគេ ដោយមានលេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្តផងដែរ។

ទាំងនេះគឺដូចដែរតាមសន្យា ឯកឧត្តមបណ្ឌិត ថានឹងប្រារព្ធឲ្យមានពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីប្រជាពលរដ្ឋបានរីករាយជួបជុំ ក្រោមដំបូលសុខសន្តិភាព ក៍ដូចជាបន្តអនុវត្តបន្តនូវទំនៀមទំលាប់ប្រពៃណីដូនតាដែលបានធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ននេះ។

បើតាមលោក អ៊ួច យឿន មេឃុំជាំក្រវៀន ឲ្យដឹងថា ពិធីចាប់ត្រីតាមបែបប្រពៃណី ទំនៀមទម្លាប់របស់ពលរដ្ឋឃុំជាំក្រវៀន គឺបន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ និងជាកម្មវិធីកំសាន្តសប្បាយសម្រាប់ប្រជាពលរដ្ឋ។ លោកមេឃុំបន្តថា នាថ្ងៃទី១៣ ខែកុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្ត ទស្សនាទេសភាពនៅជុំវិញតំបន់បឹងត្រពាំងក្រម។

រីឯនៅរាត្រី ថ្ងៃទី១៣ និង១៤ នឹងមានកម្មវិធីរាំលេងកំសាន្តទល់ភ្លឺ។

ដោយឡែកនៅថ្ងៃទី១៥ គឺជាថ្ងៃប្រារព្ធពិធីចាប់ត្រី ដោយចាប់ផ្តើមចុះចាប់វេលាម៉ោង ០៩ព្រឹក ក្រោមការចូលរួមជាអធិបតីភាព ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រជាពលរដ្ឋជិតឆ្ងាយ។

សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី ជារៀងរាល់ឆ្នាំ។

ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជាអង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រី ក្នុងពិធីនេះ ដោយតំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា៕