បណ្តាញសង្គម

ស្ត្រីចាស់ជរាទុរគត ជួបការលំបាកមានជីវភាពខ្វះខាត១៧គ្រួសារ ក្នុងស្រុកមេមត់ ទទួលបានការយកចិត្តទុកដាក់ និងអំណោយពីសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសគណៈកម្មការសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងជាភរិយា ឯកឧត្តមបណ្ឌិត អភិបាលខេត្ត នៅថ្ងៃទី១៥

ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំសមាជិកសមាគមន៍ខេត្តក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ស្រ្តី ចាស់ជរារទុរគតគ្មានទីពឹង ចំនួន១៧គ្រួសារ ស្ថិតនៅភូមិកន្ត្រើយ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកជំទាវ ម៉េង វ៉ាន់ដានីន បានធ្វើការសំណេះសំណាល និងផ្តល់ភាពកក់ក្តៅ ដោយនាំយកអំណោយ ចុះចែកជូនផ្ទាល់ និងផ្តាំផ្ញើបងប្អូនស្ត្រីត្រូវតស៊ូក្នុងជីវិត ខិតខំបំពេញការងារ ដើម្បីធ្វើឲ្យជីវភាពគ្រួសារបានប្រសើរឡើង។

ចំពោះអំណោយដែលផ្តល់ជូនក្នុង១ម្នាក់ៗ រួមមានស្បៀងអាហារ សម្ភារៈ និងថវិការចែកជូនស្ត្រីចាស់ជរាគ្មានទីពឹងទាំង១៧គ្រួសារ ព្រមទាំងបានចុះសួរសុខទុក្ខដល់ផ្ទះលោកអ៊ុំ វង់ ខាត់ ឧបត្ថម្ភថវិកា១០០$ ដើម្បីព្យាបាលជម្ងឺផងដែរ។