Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

សហគមន៍កសិកម្ម មិនអាចរឹងមាំបានទេ បើខ្វះការចូលរួមពីវិស័យឯកជននិងដៃគូអភិវឌ្ឍន៍នេះ ជាការលើកឡើងរបស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ

កសិកម្ម រុក្ខាប្រមាញនិងនេសាទខេត្តត្បូងឃ្មុំ ថ្លែងនៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មក្តីសង្ឃឹមកសិករនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសន្និបាតប្រចាំឆ្នាំនាពេលនោះដែរ ក៏មានវត្តមាន អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយម តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍ជនបទ លោកមេឃុំទួលស្នួល និងក្រុមប្រឹក្សាឃុំ មេភូមិក្នុងឃុំទាំងអស់ លោកប្រធានករិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក តំណាងក្រុមហ៊ុនឥន្ទ្រីបៃតង ក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា ក្រុមហ៊ុន គង់ នួន ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម សរុបប្រមាណជាង១០០នាក់។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញនិងនេសាទខេត្តត្បូងឃ្មុំ បានកោតសរសើរដល់សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ ដែលបាន ដឹកនាំគ្រប់គ្រងប្រកបដោយសាមគ្គីភាពផ្ទៃក្នុងបានល្អ ធ្វើឲ្យសហគមន៍ទទួលបានការរីកចម្រើនគួរឲ្យ ចាប់អារម្មណ៍បំផុត នៅពេលដែលសហគមន៍ទើបកកើតបាន១១ខែ តែអាចពង្រីកសមាជិកបន្ថែមពី ៥០នាក់ ដល់៨៤នាក់ ដែលនេះឆ្លុះ បញ្ចាំងឲ្យឃើញថា ទាំងសមាជិកនិងប្រជាពលរដ្ឋមិនមែនសមាជិក មានការជឿជាក់លើការដឹកនាំនិងភាពរីកចម្រើន របស់សហគមន៍និងគុណប្រយោជន៍នៃសហគមន័កសិកម្ម។

សារៈសំខាន់និងភាពចាំបាច់ក្នុងការចងក្រងជាសហគមន៍កសិកម្ម គឺសំដៅលើកកម្ពស់វិស័យកសិកម្ម ជាពិសេសការធ្វើឲ្យប្រសើរឡើងនូវចំណូលរបស់កសិករ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក បានផ្ដាំផ្ញើដល់ សមាជិក សមាជិការ របស់សហគមន៍ទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងល្អ ទាំងជួរថ្នាក់ដឹកនាំនិងសមាជិក ត្រូវរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្ម ឲ្យបានជាទៀងទាត់ជារៀងរាល់ខែ ពិនិត្យបញ្ហាប្រឈមនិងរិះរកវិធីសាស្ត្រដោះស្រាយ ហើយរាល់កិច្ចប្រជុំ ត្រូវមានកំណត់ហេតុនិងរបាយការណ៍ បង្កើតជាក្រុមផលិតកម្មដំណាំនិងក្រុមមុខរបរផ្សេងៗ ដើម្បីងាយទទួលបានសេវាបច្ចេកទេស កសិកម្ម អាជីវកម្ម ធុរៈកិច្ច និងជំរុញកម្លាំងផលិតកម្មកសិកម្ម ឲ្យមានលក្ខណៈប្រមូលផ្ដុំ និងត្រូវតម្រង់ទិសការលក់កសិផល តាមកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយឈ្មួញឬក្រុមហ៊ុន ស្របតាមស្មារតីអនុក្រឹត្យ ស្ដីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលមានអាជ្ញាធរនិងអង្គភាពជំនាញរបស់រដ្ឋ ចូលរួមដឹងលឺជាសាក្សី ដើម្បីដោះស្រាយបញ្ហាដែល កើតមានឡើងជាយថាហេតុ ក្នុងកំឡុងពេលអនុវត្តកិច្ចសន្យា។

ម្យ៉ាងទៀត ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍ ត្រូវចូលរួមទិញភាគហ៊ុនឲ្យបានច្រើន ដើម្បីបង្កើនទុនក្នុងខ្សែច្រវ៉ាក់ផលិតកម្មឲ្យបានច្រើន ពង្រីកមុខរបរឲ្យបានទូលំទូលាយ ហើយសមាជិកត្រូវបង់ប្រាក់សមាជិកភាព ឲ្យបានគ្រប់គ្នា និងទាន់ពេលវេលា។

លោក ហេង ពិសិដ្ឋ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានទាំងអស់ វិភាជន៍មូលនិធិឃុំ ជួយទ្រទ្រង់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឲ្យបានសម ស្របតាមតម្រូវការរបស់សហគមន៍ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ចូលរួមលើកទឹកចិត្តនិងបង្កើនភាពកក់ក្តៅដល់សហគមន៍ក្នុងការធ្វើ ធុរកិច្ច ទំនើបកម្មផលិតកម្មកសិកម្ម ជាមួយសហគមន៍ឲ្យបានកាន់តែទូលំទូលាយ។