Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំបូកសរុបរបាយការណ៍ការងារគ្រោះមហន្តរាយ ក្នុងខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយ អនុក្រិត្យរបស់រាជរដ្ឋាភិបាល

  • បោះពុម្ព

កិច្ចប្រជុំបូកសរុបរបាយការណ៍ការងារគ្រោះមហន្តរាយឆ្នាំ២០១៩ និងទិសដៅការងារ២០២០ ក្នុងខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយ អនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពី

ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអោយដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅទូទាំងខេត្តទទួលរងគ្រោះទឹកជំនន់ប៉ះពាល់ប្រជាជន១៩,៩២៧គ្រួសារ និងត្រូវជម្លៀសពលរដ្ឋទៅកាន់ទួលសុវត្ថិភាព៣,២៥៨គ្រួសារ ផ្លូវថ្នល់ សាលារៀន និងវត្តអារាមជាច្រេីនរងការជន់លិច។

ដោយឡែកគ្រោះរាំងស្ងួតបានប៉ះពាល់ស្រូវនិងដំណាំផ្សេងៗ ១០,៧២១ហិចតា សង្គ្រោះឡេីងវិញបាន ៩,២៨២ហិចតា ខ្យល់កន្ត្រាក់៤៣លេីក ខូចផ្ទះ៥៨៤ខ្នង អគ្គីភ័យ១២លេីក ឆេះផ្ទះ៣៤ខ្នង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងបន្តថា ដោយបានការជួយអន្តរាគមន៍ទាំងស្មារតី សម្ភារះ ថវិកាពី សម្តេចតេជោ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំណោយពីកាកបាទក្រហមកម្ពុជា អង្គការជាដៃគូរ និងក្រុមការងារក៏ដូចជាសប្បុរសជន ធ្វេីអោយខេត្តមានលទ្ធភាពឆ្លេីយតប សង្គ្រោះគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងមេីលថែជួយដោះស្រាយសម្រួលជីវភាពបងប្អូនអតីតយុទ្ធជនដែលជួបការលំបាកបានល្អ។

ក្នុងនាម សម្តេចតេជោ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានលេីកសសេីរចំពោះការខិតខំរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ)និងសមាគមអតីតយុទ្ធជនខេត្ត (ស.អ.ក) ដោយថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសេីរ ពេលមានហេតុការណ៍កេីតឡេីងខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។

សម្រាប់ការងារបន្ត ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រុញអោយ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោយកែសម្រួលសមាភាពតាអនុក្រឹត្យលេខ១៨៨ ត្រូវធ្វេីការពង្រឹងសមត្ថភាព ដេីម្បីត្រៀមដោះស្រាយគ្រោះមហន្តរាយដែលកេីតមាន ពិសេសគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះ ខិតខំកសាង និងធ្វេីអោយប្រសេីរឡេីង ទីទួលសុវត្ថិភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៍បាន ធ្វើការណែនាំ ដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នាត្រៀមឆ្លើយតប ក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។