Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ ផ្តាំផ្ញើដល់មន្ត្រីកាកបាទក្រហមចំនួន០៧ខេត្ត ត្រូវបំពេញការងារមនុស្សធម៍ ដោយស្ម័គ្រចិត្ត មិនលំអៀង អព្យាក្រឹត និងមិនប្រកាន់និន្នាការនយោបាយ!!

  • បោះពុម្ព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកនិងផ្តាំផ្ញើដល់សិក្ខាកាមជាមន្ត្រីកាកបាទក្រហមមកពី០៧ខេត្តផ្សេងគ្នា ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវប្រកាន់ខ្លួនជាអ្នកមនុស្សធម៌

មិនត្រូវប្រកាន់និន្នាការនយោបាយ មិនលំអៀង អព្យាក្រឹត ធ្វើដោយស្ម័គ្រចិត្ត និងត្រូវបំពេញឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នាក់ការកាកបាទក្រហមខេត្តត្បូងឃ្មុំ ក្នុងពិធីបិទវគ្គសិក្ខាសាលាតម្រង់ទឹសស្តីពីនីតិវិធីរដ្ឋបាល ហិរញ្ញកិច្ច ពិនិត្យតាមដានវាយតម្លៃនិងរបាយការណ៍ ដល់មន្រ្តីសាខាកាកបាទក្រហមចំនួន០៧ខេត្ត រួមមានខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តមណ្ឌលគីរី, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្តកោះកុង និងខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីអនុសាខាក្រុងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះធ្វើឡើងក្រោមជំនួយគាំទ្រថវិកា របស់កាកបាទក្រហមហ្វាំងឡង់ និងថវិកាបដិភាគ ២០% របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។

នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍សំណេះសំណាលនិងកោតសសើរនូវកិច្ចការងារមនុស្សដែលសិក្ខាកាមទាំងអស់០៧ខេត្ត អនុវត្តន៍បាននាពេលកន្លងមក និងថ្លែងអំណរគុណកោតសរសើរចំពោះ កាកបាទក្រហមហ្វាំងឡង់ តាមរយ:កាកបាទក្រហមកម្ពុជា ទោះបីគម្រោងរយ:ពេល៣ឆ្នាំរបស់ខ្លួនបានបញ្ចប់ទៅហើយក្តី តែនៅបានផ្តល់ជំនួយរយ:ពេល៤ខែបន្ថែមទៀត ជាពិសេសជំនួយក្នុងការពង្រឹងសមត្ថភាពសាខា ក្នុងការរៀបចំវគ្គសិក្ខាសាលាតម្រង់ទឹសស្តីពីនីតិវិធីរដ្ឋបាល ហិរញ្ញកិច្ច ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ក្នុងរយ:ពេល០៣ថ្ងៃនេះទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ថាសិក្ខាសាលានេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនចំណេះដឹង និងសមត្តភាពដល់មន្ត្រីក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុក ជាពិសេសក្រុមមន្ត្រីប្រតិបត្តិត្រូវបំពេញតួនាទីភារកិច្ចមនុស្សធម៌ជួយដល់ជនរងគ្រោះ តាមវិស័យស្នូលទាំង៤ និងគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហមអន្តរជាតិ ប្រកបដោយគណនេយ្យភាព និងតម្លាភាព៕