Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រារព្ធទិវារ៨មីនាក្នុងខេត្តត្បូងឃ្មុំ៖ ស្ត្រីគ្រប់ជាន់ថ្នាក់គឺជាមាតាដៃមួយពាន់ និងដៃមួយម៉ឺន ក្នុងកិច្ចការក្នុងគ្រួសារនិងជួយអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន

  • បោះពុម្ព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ស្ត្រីគ្រប់ជាន់ថ្នាក់ គឺជាមាតាដៃមួយពាន់ និងដៃមួយម៉ឺន ក្នុងកិច្ចការក្នុងគ្រួសារ

និងជួយអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោម ប្រធានបទ មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្តថា រដ្ឋបាលខេត្ត មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺ ដោយសារពាក្យថា (អរគុណសន្តិភាព) ដែលនាំឱ្យនាវាកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយសេដ្ឋកិច្ចជាតិក្នុងខេត្តត្បូងឃ្មុំមានការកើនឡើងគួរឲ្យកត់សម្គាល់ តាមរយៈការជួយ ជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាវិស័យឯកជន ក្នុងនោះទំនិញនាំចេញនាំចូលក៏មាន ការកើនឡើងផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បាន មានប្រសាសន៍គូសបញ្ជាក់ថា តម្លៃនៃ សន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមគ្រប់ស្ថាប័នរួមទាំងបុរសនិងស្ត្រី ដើម្បី វឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់ សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទី របស់ស្ត្រីនិងសុខុមាលភាពសង្គម ដើម្បី អភិវឌ្ឍធនធានមនុស្សប្រកបដោយ គុណភាពនិងប្រសិទ្ធភាព។

ពិសេសជាងនេះ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងបានចាត់ទុកសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាការងារអាទិភាពដែលត្រូវបន្តអនុវត្ត ។

គួរបញ្ជាក់ថា ទិវាអន្តរជាតិនារី សម្រាប់ រំលឹកពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៍ សិទ្ធិ ស្មើភាពគ្នារវាងបុរសនិងនារី ដោយភ្ជាប់ជាមួយពាក្យស្លោកថា «មួយថ្ងៃធ្វើការ៨ ម៉ោង» «ធ្វើការស្មើគ្នាបៀវត្សស្មើគ្នា» និង«ការពារសុខភាពមាតានិងកុមារ»។

នាឱកាសនោះដែរ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក៍បានអាន ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនដល់អង្គពិធីឲ្យបានជ្រួតជ្រាតពីខ្លឹមសារដ៍មានអត្ថន័យផងដែរ។