Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បិទការប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជម្រើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០១៩ ២០២០ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នារសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០នេះ ការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជម្រើសជើង ឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០១៩ ២០២០ ត្រូវបានបញ្ចប់ការ

ប្រកួតហើយ ក្រោមវត្តមានលោក កា វចនា អនុប្រធានមន្ទីរអប់រំ យុវជន នីកីឡាខេត្ត និងលោក នូ ផល្លាភិរ័ត្ន អនុប្រធានមន្ទីរអប់រំ យុវជន នីកីឡាខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី ព្រមទាំងសិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅទីលានបាល់ទាត់ក្រុងសួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ថ្លែងសំណេះសំណាល់ជាមួយកីឡាករ កីឡារីនី នាឱកាសនោះ លោក កា វចនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងកោតសរសើរដល់ មន្ទីអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំរៀបចំកម្មវិធីប្រកួតកីឡាជម្រើសជើងឯកថ្នាក់ខេត្តនេះឡើង ដើម្បីត្រៀមទៅប្រកួតកីឡានៅថ្នាក់ជាតិជាបន្តទៀត និងបានកោតសសើរដល់ប្អូនៗនិងក្មូយៗជាកីឡាករ-កីឡាការិនី ដែលបានយកចិត្ត ទុកដាក់អស់ពីកម្លាំងកាយចិត្ត ដើម្បីឈានទៅដណ្តើមបានជ័យជំនះ ក្នុងការប្រកួត និងឈរ លើស្មារតី យោគយល់អធ្យាស្រ័យគ្នាវិញទៅមក។

លោក បានបន្តទៀតថា បើទោះបីប្អូនៗក្មួយៗជាកីឡាករមួយចំនួនមិនទទួលជោគជ័យនាពេលនេះក៏ដោយ ប្អូនៗត្រូវបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅឆ្នាំបន្តបន្ទាប់ទៀត ចំណែកប្អូនៗ កីឡាករដែលទទួលបានជោគជ័យនាពេលនេះ ត្រូវហ្វឹកហ្វាត់បន្ថែមទៀត ដើម្បីត្រៀមប្រប្រកួតនៅថ្នាក់ជាតិបន្តទៀត។

លោក បានជម្រុញ ដល់ប្អូនៗ ជាសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលេង កីឡាឲ្យបានច្រើន ព្រោះកីឡានាំមកនូវសុខភាព ជាពិសេស ត្រូវជៀសវាងលេងល្បែងស៊ីសង អំពើរអបាយមុខផ្សេងៗ និងការប្រើប្រាស់គ្រឿងញៀនជាដើម ដែលនាំអោយបំផ្លាញ់គ្រួសារ អាយុជីវិត បំផ្លាញ់ អនាគត និងសង្គមជាតិផងដែរ។

លោក បានផ្ដាំផ្ញើចំពោះមន្ត្រីបច្ចេកទេសទាំងអស់ ដែលត្រូវដឹកនាំការប្រកួត សូមយកចិត្តទុកដាក់អនុវត្តឱ្យ បានត្រឹមត្រូវទៅតាមគោលការណ៍ និងនិយាមបច្ចេកទេសដែលបានកំណត់ដោយគណៈកម្មការរៀបចំការប្រកួត ដើម្បីធានា ការប្រកួតប្រកបដោយយុត្តិធម៌ស្របតាមគោលការណ៍ Fair play និងរកឲ្យឃើញនូវកីឡាករកីឡាការិនីឆ្នើម ពិតប្រាកដដែលមានទេពកោសល្យ និងកាយសម្បទាល្អសម្រាប់បណ្ដុះបណ្ដាល ឲ្យក្លាយទៅជាកីឡាករកីឡាការិនីតំណាងខេត្ត រួមចំណែកលើកស្ទួយកិត្យានុភាពខេត្តលើឆាកជាតិ ជាពិសេសទៅទៀតនោះ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរសម្រាប់ ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះ។

បើតាមការរបាយការណ៍របស់លោក អីវ សារី ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ចំពោះលទ្ធផលបច្ចេកទេសការប្រកួតផ្ដាច់ព្រ័ត្រ កីឡាសិស្សជម្រើសជើងឯកថ្នាក់ខេត្តខេត្តប្រចាំឆ្នាំសិក្សា ២០១៩ ២០២០ ឱកាសនោះមានដូចជា : សម្រាប់កីឡាសិស្សបឋមសិក្សា ប្រភេទកីឡាបាល់ទាត់កុមារ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ សាលាបឋមសិក្សាស្អំ មកពីស្រុកពញាក្រែក ទទួលបានពានរង្វាន់ និងទង់អនុស្សាវរីយ៍ ខោ អាវ បាល់ទាត់ និងថវិកាចំនួន១លាន៨០ម៉ឺនរៀល កីឡាបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡាសាលាបឋមសិក្សាសំបូរ មកពីស្រុកមេមត់ ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោអាវ បាល់ទាត់ និងថវិកាអមចំនួន១លាន8ម៉ឺនរៀល កីឡាបាល់ទះកុមារា ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ សាលាបឋមសិក្សា ហ៊ុន សែន តំបែរ មកពីស្រុកតំបែរ ទទួលបានពានរង្វាន់ ទងអនុស្សាវរីយ៍ ខោអាវ កំផ្លេរបាល់ទះ និងថវិកាអមចំនួន ១លាន 20 ម៉ឺនរៀល កីឡាបាល់ទះនារី ចំណាត់ថ្នាក់លេខ១ បានទៅលើសាលាបឋមសិក្សាសំបូរ មកពីស្រុកមេមត់ ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោ អាវ និងថវិកាអមចំនួន១លាន២០ម៉ឺនរៀល កីឡាបាល់បោះកុមារា ចំណាត់ថ្នាក់លេខ ១ បានទៅលើសាលាបឋមសិក្សារស្មីកុមារា មកពីក្រុងសួង ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោអាវ បាល់បោះ និងថវិកាអមចំនួន១លាន ២០ម៉ឺនរៀល កីឡាបាល់បោះកុមារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាសាលាបឋមសិក្សារស្មីកុមារ មកពីក្រុងសួង ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោអាវ បាលបោះថវិកាអមចំនួន១លាន២០ម៉ឺនរៀល កីឡាអត្តពលកម្ម កុមារា កុមារី បានលេខ១ បានទៅលើក្រុមកីឡាសាលាបឋមសិក្សាកណ្ដោលជ្រុំ ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោ អាវ និងថវិកាអមចំនួន១លាន២០ម៉ឺនរៀល។

សម្រាប់ក្រុមកីឡាករសិស្សមធ្យមសិក្សា ប្រភេទកីឡាបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ 1 បានទៅលើក្រុមកីឡា វិទ្យាល័យហ៊ុនសែនក្បាលអូរ ទទួលបានពានរង្វាន់ និងទង់អនុស្សាវរីយ៍ ខោ អាវ បាល់ទាត់ និងថវិកាអមចំនួន១លាន៨០ម៉ឺនរៀល កីឡាបាល់ទាត់នារីចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យ ក្រែក មកពីស្រុកពញាក្រែក ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោ អាវ បាល់ទាត់និងថវិកាអមចំនួន១លាន ៨០ម៉ឺនរៀល កីឡាបាល់ទះបុរស ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករវិទ្យាល័យ ហ៊ុន សែនត្រពាំងឬស្សី មកពីស្រុកត្បូងឃ្មុំ ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោ អាវ បាល់ទះ និងថវិកាអមចំនួន១លាន ២០ម៉ឺនរៀល កីឡាករបាល់ទះនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡា មកពីវិទ្យាល័យ ហ៊ុន សែន ពញាក្រែកស្រុកពញាក្រែក ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោ អាវ បាល់ទះ និងថវិកាអមចំនួន១លាន ២០ម៉ឺនរៀល កីឡាបាល់បោះបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង មកពីក្រុងសួង ទទួលបានពានរង្វាន់ និងទង់អនុស្សាវរីយ៍ ខោ អាវ បាល់បោះ និងថវិកាអមចំនួន១លាន ២០ម៉ឺនរៀល កីឡាបាល់បោះនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ មកពីស្រុកមេមត់ ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍មួយ ខោអាវ បាល់បោះ និងថវិកាអមចំនួន១លាន២០ម៉ឺនរៀល ប្រភេទកីឡាអត្តពលកម្មបុរស នារី ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន ខ្នារ មកពីស្រុកត្បូងឃ្មុំ ទទួលបានពានរង្វាន់ ទង់អនុស្សាវរីយ៍ ខោអាវ និងថវិកាអមចំនួន៩៤ម៉ឺនរៀល។

ដោយឡែកលេខ២និងលេខ៣ ទទួលបានទង់អនុស្សាវរីយ៍ ខោអាវ បាល់ និងថវិកាអមចំនួនផងដែរ៕