Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផលប៉ះពាល់ និងខូចខាត ដោយគ្រោះទឺកជំនន់ ទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ បើគិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នំាំ២០១៤ កម្រិតទឹកស្មើនឹង ១២.២៤ ម៉ែត្រ បើបៀបធៀប ទៅនឹងកម្រិត ខ្ពស់មុនស្រង់ ទៅវិញ មានកម្ពស់ ១៥.៩៣ ម៉ែត្រ នោះគឺទឹកបានស្រកវិញ ៣.៦៩ ម៉ែត្រ ហើយ០.០៤ ម៉ែត្រ ។

ជាទួទៅខេត្តប៉ះ៥ ស្រុក ស្មើរនីង ពាល់ ២២ ឃុំ និង ១៤៤ ភូមិក្នុងនោះប៉ះពាល់ ផ្ទះចំនួន២១, ២ ខ្នង់ ស្មើនិងចំនួន ៧៥,៦៥៥ គ្រួសារ បានភៀសខ្លួនចេញទៅ រស់ទៅរស់នៅលើ ទីទួលសុវត្ថិភាព ចំនួន១៨ កន្លែនងស្មើនិង៣.៣១៧ គ្រួសារ ស្មើនិង ១០.៨៥០នាក់ ក្រៅពីនោះ អាចរស់នៅលើផ្ទះ របស់គាត់បាន ។ ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ លើទីទួលសុវត្ថិចំនួន ១០ កន្លែង ស្មើនិង ៩១៤ គ្រួសារស្មើនិង ២.៨៩៧ នាក់ ។ ស្រូវសរុបប្រមាណ ២.៣៨៤,៨៧ ហិតា ក្នុងនោះ ស្រុកត្បូងឃ្មុំ ២១២, ៧៧ ហិចតា តំបែរ ៦០ហិចតា អូររាំងឳ ១.១០៥,៦ ហិចតា ក្រូចឆ្មារ ៩៩៤.៥ហិចតា មេមត់ ១២ ហិចតា និងដំណាំរួមផ្សំសរុប ៣៣៦,៥ ហិចតា ក្នុងនោះស្រុកត្បូងឃ្មុំ ២២៥ ហិចតា ស្រុកអូររាំងឳ ១១,៥ហិចតា និងស្រុកក្រូចឆ្មារ ១០១ ហិចតា ។ ផ្ទះដែលរង ផលប៉ះពាល់ ចំនួន ២១.២៧២ ខ្នង តែមិនមានការ លិចលង់ទាំងស្រុងទំាងអស់ នោះទេ ក្នុងនោះ ស្រុកអូររាំងឳ ២២៤ ខ្នង ស្រុកត្បូងឃ្មុំ ៦.៨៤៤ ខ្នង និងស្រុកក្រូចឆ្នារ ១៤.២០៤ ខ្នង ។

រលំផ្ទះ ២ ខ្នងនៅស្រុកក្រូចឆ្នារ រុះរើផ្ទះ ៣៨ ខ្នង ក្នុងនោះ ស្រុកត្បូងឃ្មុំ ២៧ ខ្នង់ ស្រុកក្រូចឆ្នាំ ១១ខ្នង់ ផ្ទះប៉ើងតាមទឺក ០៧ ខ្នង នៅក្នុងស្រុកត្បូងឃ្នុំ លិចផ្លូវចាក់កៅស៊ូសរុប ប្រវែង ៦.៥០០ម៉ែត្រ នៅស្រុកក្រូចឆ្មារ លិចផ្លូវលំសរុប ប្រវែង ១១២.៥៦៦ម៉ែត្រ ក្នុងនោះស្រុកត្បូងឃ្មុំ ៥៣.២៧៦ម៉ែត្រ នៅស្រុកក្រូចឆ្មារ ៥៨.៧៩ម៉ែត្រ និងស្រុកអូររាំងឳ ៥០០ ម៉ែត្រ។ ស្ពាន់១កន្លែង ប្រវែង ៥ម៉ែត្រ នៅស្រុកត្បូងឃ្មុំ លិចសាលារៀន ៣៤ កន្លែង ស្មើនឹង ៧៦ខ្នង ក្នុងនោះ ស្រុកត្បូងឃ្មុំ ១៦ កន្លែង ស្មើនឹង ៤៨ខ្នង ស្រុកក្រូចឆ្នាំ ១៨កន្លែង ស្មើនឹង ២៨ខ្នង ។លិចប្រព័ន្ទធារាសាស្រ្ដ រួមាន ទំនប់ ៤៦កន្លែងប្រវែង ៣១.០២០ ម៉ែត្រ រូមមាន ស្រុកក្រូចឆ្មារ ៤២កន្លែង ប្រវែង២៥.១៦២ម៉ែត្រ នៅស្រុកត្បូងឃ្មុំ ៤ កន្លែង សរុបប្រវែង ៥.៨៦២ ម៉ែត្រ ។ រីឯប្រឡាយទឹក ប្រមាណ ៤១.៨៦២ ម៉ែត្រ រួមមានក្នុងស្រុក ត្បូងឃ្មុំ ៧.៧០០ម៉ែត្រ ស្រុក ក្រូចឆ្មារ ប្រវែង ២៤.១៦២ ម៉ែត្រ ។

លិចលង់វត្ដសរុប ២៤ វត្ដក្នុងនោះរូមមាន ស្រុកក្រូចឆ្មារ ២២វត្ត ស្រុកត្បូងឃ្មុំចំនួន ២វត្ត ។ មណ្ឌលសុខភាព លិចលង់សរុបចំនួន ៨កន្លែង នៅស្រុកក្រូចឆ្មារទាំង ៨កន្លែង ។ ប្រជាពលរដ្ឋ បានទៅទីទួលសុវត្ថិភាព ចំនួន១៨ កន្លែនងស្មើនិង៣.៣១៧ គ្រួសារ ស្មើនិង ១០.៨៥០នាក់ គោ ១.៧៤៩ ក្បាល ក្របី ២៤២ក្បាល សេះ ៦៥ ក្បាល ពពែ ៨២៤ ក្បាល ។

ក្រោយពីទឹកស្រកទៅវិញ សាលាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ផលប៉ះក្នុងកំឡុងពេល ទឹកជនលិចរួមមាន ដំណាំស្រវូសរុប ១.០៧២,៦៥ ហិចតា សំណាប ២៥.៥ ហិចតា ក្នុងនោះ ស្រុកត្បូងឃ្មុំ ១៥៥.៩៥ហិចតា សំណាប ២០ហិចតា ស្រុកអូររាំងឳ២២១.៧០ ហិចតា ស្រុកក្រូចឆ្មារ ៦៨៤ ហិចតា សំណាប ៥,៥ ហិចតា មេមត់ ១២ ហិចតា ។ ខូចទំនប់ មានប្រវែង ៥៥ម៉ែត្រ នៅសុកត្បូងឃ្មុំ ខូចផ្លូវកៅស៊ូ ប្រវែង ៣.៣៩០ ម៉ែត្រ នៅស្រុកក្រូចឆ្មារ ខូចផ្លូវលំប្រវែង ៣៧.៧៦០ ម៉ែត្រ ក្នុងនោះស្រុកត្បូងឃ្មុំ ៨.១៤៦ ម៉ែត្រ និងស្រុកក្រូចឆ្មារ ២៩.៦២៤ម៉ែត្រ ។ ស្លាប់មនុស្សកុមារចំនួន ០២នាក់ ក្នុងនោះស្រុកក្រូចឆ្មារ ០១នាក់ និងស្រុកត្បូងឃ្មុំ ០១នាក់ ។