Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយ:ពេល០៦ថ្ងៃ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ យកសំណាកអ្នកសង្ស័យឆ្លងកូវីត១៩ ចំនួន១៨២នាក់ ទៅពិនិត្យរកឃើញវិជ្ជមាន០៤នាក់ និងរង់ចាំលទ្ធផលពិនិត្យជាបន្ត

  • បោះពុម្ព

រយៈពេល០៥ថ្ងៃ ចាប់តាំងពីថ្ងៃ១៦ ខែមីនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃ២០ ខែមីនា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក កែវ វណ្ណៈ ប្រធានមន្ទីរ

បានចាប់ផ្ដើមស្រាវជ្រាវពិនិត្យ យកកំហាកអ្នកប៉ះផ្ទាល់ និងដោយប្រយោលជាមួយអ្នកផ្ទុកវីរុសកូវីត១៩ទាំងយប់ទាំងថ្ងៃ បានចំនួន១១៥នាក់ ក្នុងនោះស្រី៣៤នាក់ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។

លោក កែវ វណ្ណៈ ឲ្យដឹងថា ក្រោយពិនិត្យ ជាលទ្ធផលមានវិជ្ជមាន០៤នាក់ ដោយ០៣នាក់ដាក់ឲ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ក្នុងនោះ០២នាក់នៅមន្ទីរពេទ្យបង្អែកពញាក្រែក ០១នៅមន្ទីរពេទ្យបង្អែកមេមត់ ដោយឡែក០១ទៀតនៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។

ចំពោះ០២នាក់ដែលផ្ទុកកូវីត១៩ នៅមន្ទីរពេទ្យស្រុកពញាក្រែក ក្រុមគ្រូពេទ្យនៅថ្ងៃនេះ បានធ្វើការត្រួតពិនិត្យឡើងវិញ ដោយកំពុងរង់ចាំលទ្ធផល។

លោក កែវ វណ្ណៈ ឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ក្រុមស្រាវជ្រាវបានបន្តពិនិត្យ យកសំណាកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងប្រយោល៦៧នាក់ ទៅពិនិត្យរកវីរុសកូវីដ១៩ជាបន្ត ក្នុងនោះនៅស្រុកក្រូចឆ្មារ៤៤នាក់ ស្រុកមេមត់១៧នាក់ និងនៅពញាក្រែក០៦នាក់ ហើយនៅថ្ងៃស្អែកនឹងបន្តធ្វើនៅស្រុកតំបែរជាបន្តទៀត។

លោកប្រធានមន្ទីរ បន្ថែមថា ជាមួយនឹងសកម្មភាពនេះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ លោកក៍បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៍ដូចជាអំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹងសាប៊ូឫអាកុល ហើយបើមានជំងឺផ្តាសាយ ឫសង្ស័យមានរោគសញ្ញាសូមពាក់ម៉ាស់ការពារ និងសូមកុំធ្វើការជួបជុំគ្នាក្នុងដំណាក់កាលនេះ ។

លោក កែវ វណ្ណៈ បានជំរុញដល់បងប្អូនដែលបានប៉ះពាល់ជាមួយអ្នកដែលផ្ទុកវីរុសកូវីដ១៩ និងមានសញ្ញាណសង្ស័យដោយចេញរោគសញ្ញា សូមប្រញាប់អញ្ជើញមកមន្ទីរពេទ្យ ដើម្បីក្រុមគ្រូពេទ្យ តាមដានត្រួតពិនិត្យឲ្យបានដឹងច្បាស់ ជៀសផុតពីការចម្លងបន្ត ក៍ដូចជាសង្គ្រោះអាយុជីវិតបងប្អូនឲ្យបានទាន់ពេលវេលា៕