Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី ឱ វណ្ណឌីន៖ ឥណ្ឌូនេស៊ីពីររូបត្រឡប់ពីថៃ មកព្យាបាលនៅកម្ពុជា ព្រោះកម្ពុជាមិនយកថ្លៃព្យាបាល

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការដែលជនជាតិ ឥណ្ឌូនេស៊ីពីររូប ព្យាយាចាកចេញពី ប្រទេសថៃ មកស្វែងរកការ ព្យាបាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ព្រោះតែការព្យាបាល នៅកម្ពុជា មិនអស់ថ្លៃ ខណៈការព្យាបាល នៅប្រទេសថៃ ត្រូវចំណាយថ្លៃព្យាបាលខ្ពស់ ។

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានប្រកាស បង្ហាញថា មានជនជាតិ ឥណ្ឌូនេស៊ីពីររូប ត្រូវបានរកឃើញ មានជំងឺកូវីដ១៩ ។

ក្នុងសេចក្តី ប្រកាសបាន គូសបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ី ពីររូបនេះ បានរកឃើញមានជំងឺកូវីដ១៩ នៅមន្ទីរពេទ្យផាយ៉ាថៃ នាទីក្រុងបាងកក ប្រទេសថៃ តែពួកគេបាននាំគ្នា មកព្យាបាល នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្នបុរសជនជាតិ ឥណ្ឌូនេស៊ី ដែលមានអាយុ ៤១ឆ្នាំ និង៤៤ឆ្នាំនេះ ត្រូវបានដាក់ឱ្យព្យាបាល នៅមន្ទីរពេទ្យ ក្នុងខេត្តសៀមរាប ។

ប្រជាពលរដ្ឋខ្មែរ បានសម្តែង ការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាជនជាតិ ឥណ្ឌូនេស៊ីពីររូបនេះ រកឃើញមានជំងឺ នៅក្នុងប្រទេសថៃហើយ បែរជាមករកការព្យាបាល នៅក្នុងប្រទេសកម្ពុជាទៅវិញ ខណៈគោលការណ៍ អាស៊ាន បានកំណត់ថា អ្នកជំងឺរកឃើញ នៅប្រទេសណា ត្រូវព្យាបាលនៅ ប្រទេសនោះ ?

លោកស្រី ឱ វណ្ឌឌីន បានបំភ្លឺ ទៅលើករណីនេះ យ៉ាងដូច្នេះ «យើងដឹងហើយថា ថៃមិនមែន មើលទទេទេ គាត់យកលុយ ។ ខ្ញុំមិនដឹងថា គេយកលុយប៉ុន្មានទេ ប៉ុន្តែយើងឮ ហើយការប្រកាស របស់ថៃ ជនបរទេសទាល់ តែមានកញ្ចប់ធានារ៉ាប់រង សុខភាព ១០ម៉ឺនដុល្លារ ទើបឱ្យចូលស្រុកថៃ ។ អ៊ីចឹងដោយសារ ឥណ្ឌូនេស៊ី ហ្នឹងអត់លុយ គាត់ក៏ធ្វើដំណើរ ដោយសារឮថាស្រុកខ្មែរ ព្យាបាលដោយមិនយកលុយ ។អ៊ីចឹងគាត់ក៏ធ្វើ ដំណើរមកស្រុកយើង » ។

លោកស្រី អ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា ពេលធ្វើដំណើរ ពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យ ក្នុងខេត្តសៀមរាប ជនជាតិឥណ្ឌូនេស៊ី ទាំងពីររូបនេះ បានជួលផ្តាច់ រថយន្តមួយគ្រឿងធ្វើ ដំណើរមក ដូច្នេះមិនមានអ្នកប៉ះពាល់ ជាមួយពួកគាត់ច្រើននោះទេ ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស ៧៣នាក់ ។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ ៩៨ នាក់នេះ ត្រូវបានព្យាបាល ឱ្យជាសះស្បើយចំនួន ១១នាក់ ៕