បណ្តាញសង្គម

លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ត្បូងឃ្មុំ)៖ លោក អាន សុីណា ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួន ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល ៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការ ជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគ ប្រាក់បៀវត្ស របស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធ នឹងជំងឺកូវីដ១៩ ។ ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពី ខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ៕