Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី វង សូត នាំយកគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃតាមទីវត្តអារាម និងប្រជាជនក្រីក្រ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង តាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម និងប្រជាជន ក្រីក្រទូទាំង ៨ឃុំ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីរួមចំណែក ក្នុងការប្រយុទ្ធតទល់ នឹងជំងឺកូវីដ ១៩ ស្របតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។

 អំណោយដែល ត្រូវបាននាំយក ទៅប្រគេនព្រះសង្ឃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួនសរុប ៥៨ វត្ត ក្នុងមួយវត្តទទួលបាន៖ - អង្ករ ៤០ គីឡូក្រាម និងថវិកា ២០០.០០០ ៛ ។ សរុបថវិកា ១១.៦០០.០០០ ៛ និងអង្ករ ២៣២០ គីឡូក្រាម។ ចំណែកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ឯកឧត្តម បានណែនាំដល់ ក្រុមការងារធ្វើ ការចែកជូនប្រជាជនក្រីក្រ ចំនួន ៦៥៨០ គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារ ទទួលបាន៖ មី ១ កេស ទឹកស៊ីអ៉ីវ ១ យួរ សាប៊ូ ១ ដុំ ក្រមា ១ និងថវិកា ២០.០០០៛ សរុបថវិកាចំនួន ១៣១.៦០០.០០០៛៕