បណ្តាញសង្គម

អភិបាលរងខេត្តត្បូងឃ្មុំ ទាំង០៦រូបបានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

អភិបាលរងខេត្តត្បូងឃ្មុំ ទាំង០៦រូប បានប្រកាសបរិច្ចាគ ប្រាក់បៀវត្ស របស់ខ្លួនជូន ដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹង ជំងឺកូវីដ១៩

ក្នុងនោះ ឯកឧត្តម ហាក់ សុខមករា បរិច្ចាគប្រាក់បៀវត្ស រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា , ឯកឧត្តម គន់ សុភា ឯកឧត្តម ពាង ណារិទ្ធ ឯកឧត្តម កេង ប៊ុនណា ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា និងលោកជំទាវ នី ចាន់ធីតា ៥០មុឺនរៀល ក្នុង១ខែ រយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេច បរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន ៧ខែ ជូនដល់ គណៈកម្មការជាតិ ប្រយុទ្ធ នឹង ជំងឺកូវីដ១៩ ។ ប្រាក់ខែ របស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ ខែកញ្ញា ឆ្នាំ២០២០ ៕