Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី វង សូត នាំយកគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃតាមទីវត្តអារាម និងប្រជាជនក្រីក្រ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង តាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី

  • បោះពុម្ព

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពញាក្រែក

ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម និងប្រជាជនក្រីក្រទូទាំង ៨ឃុំ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីរួមចំណែកក្នុងការប្រយុទ្ធតទល់នឹងជំងឺកូវីដ ១៩ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងវេទិកាសាធារណៈ ស្ដីពីវឌ្ឍនភាព និងយន្តការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ មានការអញ្ជើញចូលរួម ពីសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាក្រែក លោក លោកស្រី អភិបាល អភិបាលរងស្រុកពញាក្រែក មេភូមិ មេឃុំ និងមន្ត្រីពាក់ព័ន្ធ ។

បន្ទាប់ ពី លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានជម្រាបជូន នៅរបាយការណ៍អំពីវឌ្ឍនភាព និងយន្តការ ដែលបានអនុវត្តកន្លងមក របស់ស្រុក ។

ថ្លែងនាឱកាសនោះ ឯកឧត្តម វង សូត បានមានប្រសាសន៍បញ្ជាក់ថា សម្ភារៈ គ្រឿងឧបភោគ បរិភោគ និង ថវិកា ទាំងនេះ គឺដើម្បី នាំមកផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាត និង ដើម្បី នាំយកទៅ ប្រគេនព្រះសង្ឃ ក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង មានចំនួន ៥៨ វត្ត និងប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងមូលដ្ឋានស្រុកពញាក្រែក ។

ទន្ទឹមនឹងនេះ ឯកឧត្តម វង សូត ក៏បានប្រគល់ថវិកាដល់សាលាស្រុកពញាក្រែក ចំនួន ១ពាន់ដុល្លារអាមេរិក និងសាលាឃុំទាំង៩ ក្នុងមួយឃុំ ១ពាន់ដុល្លារអាមេរិក និងថ្នាំពេទ្រមួយចំនួនសម្រាប់ទ្រទ្រង់ជាមូលនិធិស្រុក និងឃុំក្នុងការប្រើប្រាស់ដើម្បីដោះស្រាយក្នុងស្ថានភាពបច្ចុប្បន្ននេះ។

ក្រុមការងារនីមួយៗក៏អាចបរិច្ចាគធនធានដើម្បីធានា និងទ្រទ្រង់មូលនិធិនេះឱ្យបានល្អប្រសើរផងដែរ។ សូមបញ្ជាក់ផងដែរថា ដោយសារស្ថានភាពជំងឺកូវីដ ១៩ មិនអនុញ្ញាឱ្យមានការជួបជុំគ្នាច្រើន ទើបពិធីប្រគល់ និង ទទួលគ្រឿងឧបភោគ បរិភោគ និង ថវិកាទាំងនេះ ធ្វើនៅសាលប្រជុំស្រុកពញាក្រែក ដោយមានត្រឹមតែតំណាងស្រុក ឃុំ និងក្រុមការងារមួយចំនួនប៉ុណ្ណោះ ហើយអ្នកដែលមានវត្តមាននៅទីនោះទៀតសោត ក៏ត្រូវបានរៀបចំឱ្យអង្គុយឃ្លាតៗពីគ្នា តាមបទដ្ឋានសុខាភិបាលផងដែរ។

បន្ទាប់មកក្រុមការងារក៏បានបែងចែកកម្លាំង ទៅតាមគោលដៅរៀងៗខ្លួន នាំយកគ្រឿងឧបភោគ បរិភោគ និង ថវិកាទាំងនេះ ទៅប្រគេននៅតាមវត្ត និងប្រគល់ជូនដល់គ្រួសារក្រីក្រនីមួយៗតែម្តង។ អំណោយដែលត្រូវបាននាំយកទៅប្រគេនព្រះសង្ឃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួនសរុប ៥៨ វត្ត ក្នុងមួយវត្តទទួលបាន៖

- អង្ករ ៤០ គីឡូក្រាម និងថវិកា ២០០.០០០ ៛ ។ សរុបថវិកា ១១.៦០០.០០០ ៛ និងអង្ករ ២៣២០ គីឡូក្រាម។

ចំណែកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ឯកឧត្តម បានណែនាំដល់ក្រុមការងារធ្វើការចែកជូនប្រជាជនក្រីក្រចំនួន ៦៥៨០ គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារ ទទួលបាន៖

- មី ១ កេស - ទឹកស៊ីអ៉ីវ ១ យួរ - សាប៊ូ ១ ដុំ - ក្រមា ១ - និងថវិកា ២០.០០០ ៛។

សរុបថវិកាចំនួន ១៣១.៦០០.០០០៛