Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយអំពីវិធានការការពារការចម្លង វីរុស កូវីដ-១៩ និងចែកអំណោយជូនពលរដ្ឋក្រីក្រនៅភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់

  • បោះពុម្ព

ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បាមដឹកនាំ ក្រុមប្រឹក្សាស្រុកមេមត់ អុីមុំាស្រុក មេមត់ នាយករងស្រុកមេមត់ នាយករងស្រុកពញាក្រែក អុីមុំាម៉ាស្ជិទ យុវជន សសយក

ឃុំរំចេក និងយុវជន CMYA ឃុំរំចេក លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ឃុំរំចេក ដើម្បីចុះយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការ ការពារការចម្លងវីរុស កូវីដ-១៩ នៅក្នុងសហគមន៍ឥស្លាមក្នុងឃុំរំចេកដោយរួមមាន ចំនួន២ភូមិ ដូចដែលមាន ៖ ភូមិសែនជ័យ(កីឡូមែត្រ២១),ភូមិសែនជ័យ(កីឡូមែត្រ២៤) ។

នៅក្នុងឱកាសចុះជួបសំណេះសំណាលផ្ទាល់ ដល់ខ្នងផ្ទះនោះ ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៍ ដោយសំណូមពរឲ្យបងប្អូន សាសនិកឥស្លាម ទាំងអស់ នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បន្ថែមលើការអនុវត្តតាមវិធានការកាពារបស់ក្រសួងសុខាភិបាលកម្ពុជា និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នឹងអាចអោយយើងស្លាប់បាន ។

ឯកឧត្តម បន្ថែមថា ចំពោះសម្ភារៈ គ្រឿងឧបភោគ បរិភោគ នឹងថវិកាទាំងនេះ គឺដើម្បីផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកឥស្លាម ដែលមានបញ្ហាខ្វះខាត នៅក្នុងអំឡុងពេល យុទ្ធនាការ ប្រយុទ្ធប្រឆាំង និងការរីករាលដាល នៃជម្ងឺកូវីត-១៩ ។

ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរ មូលដ្ឋានរួមនឹងអុីមុំាស្រុកមេមត់ អ៉ីមុំាម៉ាស្ជិទ នៅតាមបណ្តា ភូមិ ត្រូវបន្តសកម្មភាព ចុះផ្សព្វផ្សាយជាប្រចាំ វិធានការពារចម្លងជំងឺកូវីដ_១៩នេះ ជាពិសេសរាល់ពេល អាហ្សានទាំងបួនពេល រួមមាន, អាហ្សានពេលសូហូត ,អាហ្សានពេលអាសើត ,អាហ្សានពេលម៉ូករីប ជាពេលដែលបងប្អូនប្រជាពលរដ្ឋ សាសនិកឥស្លាម ប្រារព្ធថ្វាយបង្គំនៅតាមមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណា ឲ្យពួកគាត់បានយល់កាន់តែច្បាស់អំពីហានិភ័យ ផលប៉ះពាល់នានា ដែលបណ្ដាលមកពីជំងឺកូវីត-១៩ នេះ។

ឯកឧត្តម ម៉ូត យូសុះ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនសាសនិកឥស្លាមដែលទើបត្រឡប់មកពីក្រៅប្រទេស សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងនៅដាច់ដោយឡែកចំនួន១៤ថ្ងៃចាប់ពីចូលមកប្រទេស ប្រសិនមានបញ្ហាសុខភាព សូមទាក់ទងទៅមន្ត្រីសុខាភិបាល អុីមុំាម៉ាស្ជិទ នៅតាមភូមិ អុីមុំាស្រុក នៅតាមមូលដ្ឋានរបស់បងប្អូនផ្ទាល់ ។

បន្ទាប់មកឯកឧត្តម និងក្រុមការងារ បានចុះសួរសុខទុក្ខ គ្រួសារទីទ័លក្រ ស្ត្រីមេម៉ាយ ចាស់ជរា និងបាននាំយក អំណោយ ផ្ទាំងសូឡាចំនួនពីរឈុត អណ្ដូងស្នបមូយ នឹងជាគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនពួកគាត់សំរាប់ដោះស្រាយជីវភាពមួយរយៈក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់បង់ថ្លៃភ្លើងជូនម៉ាស្ជិទ ភូមិសែនជ័យ(កីឡូមែត្រ២១) សំរាប់ខែរ៉ម៉ាទនខាងមុខនេះចំនួន១០ម៉ឺនរៀល សរុបថវិកាទាំងអស់៨៥០ដុល្លាអាមេរិច (ថវិកាឯកឧត្តម ម៉ូត យូសុះមូយចំនូន និងថវិកាដែលបានមកពីសប្បុសជននានា តាមរយៈលោក ម៉ាលិច អារីហ្វីន )៕